ព័ត៌មានអន្តរជាតិ

អ្នកជំនាញរុស្សី ៖ Leopard នឹងបានត្រឹមបំផ្លាញ ចោលប៉ុណ្ណោះ នៅក្នុងប្រទេស អ៊ុយក្រែន

បរទេស ៖ ប្រធានក្រុមហ៊ុនយោធា ឯកជនរបស់ប្រទេសរុស្សីដ៏ធំ Wagner Group លោក Evgeny Prigozhin ដែលបានផ្តល់បទ សំភាសជាមួយនឹង RT កាលពីថ្ងៃពុធម្សិលមិញនេះ បានលើកឡើងថា កងកម្លាំងរបស់រុស្សីនឹង អាចធ្វើការឡោមព័ទ្ធយកតំបន់ Arttomovsk ឬ Bakhmut នៅក្នុងប្រទេសអ៊ុយក្រែន ត្រឹមខែមិនាឬខែមេសាខាងមុខនេះ ។

លោក Prigozhin បានបន្តទៀតថា ទោះបីជាយ៉ាងណាក្តីពេលវេលា មិនងាយស្រួលក្នុង ការព្យាករណ៍ពេកនោះទេ ពីព្រោះថារដ្ឋាភិបាលទីក្រុងគៀវ នៅតែបន្តទទួលបានសព្វាវុធ ជាច្រើនពីលោកខាងលិចនៅឡើយ ប៉ុន្តែលោកជឿជាក់ថា អាវុធដែលផលិត នៅលោកខាងលិចដែលមានដូចជារថក្រោះ ប្រយុទ្ធជួរមុខ Leopard ​ជាដើមនឹងមិនអាចធ្វើអ្វីបានប្រសិទ្ធភាពឡើយ នៅក្នុងសង្គ្រាមនេះ ។

លោកបញ្ជាក់ថា៖១០០ភាគរយពួកយើង Wagner Group នឹងរៀនសូត្រពីរថក្រោះ ប្រភេទនេះហើយព្រមទាំងពី វិធីសាស្ត្រក្នុងការបំផ្លាញ វាបានទាំងស្រុងនៅទីនេះ ។

គួរឲ្យដឹងដែរថាក្រុមហ៊ុន Wagner Group គឺជាអ្នកប្រយុទ្ធជួរមុខ ឲ្យកងកម្លាំងយោធារបស់ប្រទេសរុស្សី ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដណ្តើមយកតំបន់ Artyomovsk មកកាន់កាប់គឺជាទីតាំងដ៏សំខាន់ ក្នុងការចូលទៅកាន់តំបន់ Donbass ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top