ព័ត៌មានអន្តរជាតិ

Update៖ ចិន ដាក់ទណ្ឌកម្មលើក្រុមហ៊ុន Lockheed Martin ពាក់ព័ន្ធនឹងការ លក់អាវុធឲ្យកោះតៃវ៉ាន់

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន Lockheed Martin និងអង្គភាពនៃក្រុមហ៊ុន Raytheon Technologies ទៅក្នុង “បញ្ជីអង្គភាពដែលមិនគួរឱ្យទុកចិត្ត” ជុំវិញការលក់អាវុធទៅឱ្យកោះតៃវ៉ាន់ ដោយហាមឃាត់ពួកគេពីការនាំចូល និងការនាំចេញពាក់ព័ន្ធនឹងប្រទេសចិន នៅក្នុងការដាក់ទណ្ឌកម្ម ចុងក្រោយរបស់ខ្លួន ប្រឆាំងនឹងក្រុមហ៊ុនអាមេរិក ។

វិធានការនេះកើតឡើង ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើង បន្ទាប់ពីយោធាអាមេរិក បានបាញ់ទម្លាក់នូវអ្វីដែលខ្លួន និយាយថា ជាប៉េងប៉ោងចារកម្មរបស់ប្រទេសចិន ហើយមួយថ្ងៃបន្ទាប់ពី ក្រុងប៉េកាំងបានព្រមានពី “វិធានការណ៍ប្រឆាំងនឹងអង្គភាពពាក់ព័ន្ធ របស់សហរដ្ឋអាមេរិក ដែលបំផ្លាញអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសចិន” ។

ក្រសួងពាណិជ្ជកម្មរបស់ចិន បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Lockheed Martin Corp និង Raytheon Missile និង Defense Corp ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Raytheon Technologies Corp ត្រូវបានហាមឃាត់មិនឱ្យ “ចូលរួមក្នុងសកម្មភាពនាំចូល និងនាំចេញដែលទាក់ទងនឹងប្រទេសចិន” ។

អ្នកនាំពាក្យសេតវិមាន Karine Jean-Pierre បានប្រាប់ដល់អ្នកយក ព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា “ទាំងនេះគឺជាវិធានការនិមិត្តសញ្ញា និងមិនចាំបាច់ នោះហើយជារបៀប ដែលយើងមើលពួកគេ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top