បរទេស៖ ការបាញ់ទម្លាក់បាឡុងរបស់ចិន គឺគ្មានអ្វីបញ្ហាអ្វីនោះទេ ប៉ុន្តែវាជា “ការរំលោភបំពានកម្លាំង” ដោយទីក្រុងវ៉ាស៊ីនតោន, នេះបើតាមអ្នកការទូតជាន់ខ្ពស់ចិន លោក Wang Yi បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅក្រៅសន្និសីទសន្តិសុខ ទីក្រុង Munich កាលពីថ្ងៃអាទិត្យ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការបរទេសចិនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយពណ៌នា អំពីការបាញ់ទម្លាក់បាឡុងរបស់ខ្លួននេះថា សហរដ្ឋអាមេរិកនឹងទទួលនូវ “ផលវិបាក” ប្រសិនបើអាមេរិកព្យាយាម ធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើង បន្ទាប់ពីមានឧបទ្ទវហេតុនេះ។
ក្រសួងការបរទេសចិនឱ្យដឹងថា “បាឡុងហោះកម្ពស់ខ្ពស់របស់អាមេរិក បានហោះហើរដោយខុសច្បាប់ លើប្រទេសចិនច្រើនដង” ប៉ុន្តែបែរជាថា ទីក្រុងវ៉ាស៊ីនតោន “មិនមានជំហរដើម្បីលាបពណ៌ចិន” ចាប់តាំងពីសហរដ្ឋអាមេរិកខ្លួនឯងគឺជា “ប្រទេសលេខមួយ ទាក់ទងនឹងការឃ្លាំមើល” ។
ក្រសួងបាននិយាយថា រឿងតែមួយគត់ដែលអាមេរិក សម្រេចបានដោយការបាញ់ទម្លាក់បាឡុង គឺធ្វើឱ្យខូចទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ដោយបន្ថែមថា សហរដ្ឋអាមេរិកចាំបាច់ត្រូវ “បង្ហាញភាពស្មោះត្រង់” និងដោះស្រាយបញ្ហា ជំនួសឱ្យការស្វែងរក “ធ្វើឱ្យ” មានវិនាដកម្ម កាន់តែខ្លាំងឡើង៕ ប្រែសម្រួលៈ ណៃ តុលា
