ព័ត៌មានអន្តរជាតិ

ចិនថា អ្នក​ដែល​អំពាវនាវ​​ ឲ្យ​បន្ត​ការ​ប្រយុទ្ធ​គ្នានៅអ៊ុយក្រែន គឺ មិន​ខ្វល់​ពី​ជីវិត និង​ការ​ស្លាប់​របស់​ពលរដ្ឋ​អ៊ុយក្រែន​ឡើយ

បរទេស៖ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានប្រាប់សន្និសីទសន្តិសុខទីក្រុង Munich កាលពីថ្ងៃសៅរ៍ថា ប្រទេសចិននឹងបង្ហាញផែនការមួយ​ ក្នុងគោលបំណងដោះស្រាយជម្លោះ ដោយសន្តិវិធីនៅអ៊ុយក្រែន។ លោកថា អ្នក​ដែល​អំពាវនាវ​ឲ្យ​បន្ត​ការ​ប្រយុទ្ធ​គ្នា គឺ «មិន​ខ្វល់​ពី​ជីវិត និង​ការ​ស្លាប់​របស់​ពលរដ្ឋ​អ៊ុយក្រែន​ឡើយ»។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Wang បាន​ថ្លែង​ដោយ​មិន​ផ្តល់​ពេលវេលា​ សម្រាប់​សំណើ​នេះ​ថា​ «​យើង​នឹង​បង្ហាញ​ជំហរ​របស់​ចិន​ លើ​ការ​ដោះស្រាយ​នយោបាយ ​នៃ​វិបត្តិ​អ៊ុយក្រែន​»។ យើង​នឹង​ឈរ​យ៉ាង​រឹងមាំ​លើ​ផ្នែក​សន្តិភាព និង​ការ​សន្ទនា។

លោក Wang មិនបានរៀបរាប់ពីភាពជាក់លាក់ណាមួយ នៃផែនការនេះទេ ប៉ុន្តែបាននិយាយថា “បូរណភាពទឹកដី និងអធិបតេយ្យភាព” នៃអ្នកដែលពាក់ព័ន្ធគួរតែត្រូវបានគោរព ក៏ដូចជា “ការព្រួយបារម្ភផ្នែកសន្តិសុខស្របច្បាប់” របស់អ្នកបះបោរផងដែរ។

រដ្ឋមន្រ្តីការបរទេស លោកបាននិយាយថា “ការវាយប្រហារលើស្ថានីយ៍ថាមពលនុយក្លេអ៊ែរ” ក៏ត្រូវតែត្រូវបានប្រឆាំងដែរ ដែលទំនងជាសំដៅទៅលើរោងចក្រ ថាមពលនុយក្លេអ៊ែរ Zaporozhye ដែលអ៊ុយក្រែន និងរុស្ស៊ី បានចោទប្រកាន់គ្នាទៅវិញទៅមក អំពីការបាញ់ផ្លោង។

លោកបាននិយាយថា ប្រទេសចិន មានជំហរល្អចំពោះសន្តិភាព ដែលជាឈ្មួញកណ្តាល ព្រោះថាខ្លួនមិនមែនជាភាគីពាក់ព័ន្ធដោយផ្ទាល់ ប៉ុន្តែខ្លួនមិនបានអង្គុយ ដោយស្ងៀមស្ងាត់ឡើយ” ចាប់តាំងពីប្រតិបត្តិការយោធារបស់រុស្ស៊ី នៅអ៊ុយក្រែន បានចាប់ផ្តើមជិតមួយឆ្នាំមុន៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top