បរទេស ៖ យោងតាមទីន្នន័យជាផ្លូវការ ដែលត្រូវបានបង្ហាញដោយទីភ្នាក់ងារ គ្រប់គ្រងសន្តិសុខ នៃការដឹកជញ្ជូន របស់អាមេរិកឬ TSA កាលពីថ្ងៃម្សិលមិញ បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២២កន្លងមកនេះ កាំភ្លើងខុសច្បាប់ ដែលខ្លួនរឹបអូសបាន នៅតាមបណ្តាអាកាសយានដ្ឋាន មានចំនួន សរុបដល់ទៅ៦៥៤២ដើម ។
ប្រភពដដែលបានសរសេរទៀតថា ចំនួននេះគឺជាកំណត់ត្រាថ្មីមួយទៀត ដែលមិនធ្លាប់កើតមានឡើយ គិតចាប់តាំងតែពីឆ្នាំ២០១០ និងលើកលែងតែឆ្នាំ ដែលកំពុងកើតមានវិបត្តិកូវីដ កាលពីឆ្នាំ២០២០ប៉ុណ្ណោះ។
មន្ត្រីតំណាង របស់ TSA បានថ្លែងថា ៖អ្វីដែលពួកយើងអាចមើលឃើញ នៅតាមទីកន្លែងរឹបអូសនោះ គឺជាអ្វីដែលអាចឆ្លុះបញ្ចាំង អំពីសង្គម របស់យើងរស់នៅសព្វថ្ងៃ ដែលជាសង្គមមានពលរដ្ឋ កាន់តែច្រើនប្រើប្រាស់ អាវុធស្ទើរគ្រប់ដៃ។
គួរឲ្យដឹងដែរថាចំនួនដែល TSA (Transportation Security Administration) រឹបអូសបានកាលពីឆ្នាំទៅនេះ គឺជាកំណត់ត្រាថ្មីមានចំនួនច្រើនបំផុត ហើយបើគិតជាចំនួនប្រចាំថ្ងៃ ដែលអាចរឹបអូសបាននោះគឺ មានរហូតទៅដល់ ១៨ដើមជារៀង រាល់ថ្ងៃពេញមួយឆ្នាំ២០២២៕
ប្រែសម្រួល៖ស៊ុនលី