សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ថា ថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ គឺជាថ្ងៃគម្រប់ខួប១ឆ្នាំនៃការចាប់ផ្តើមរបស់ប្រទេសរុស្ស៊ី ដែលបានធ្វើការលុកលុយរបស់ខ្លួន ទៅលើប្រទេសអ៊ុយក្រែន ។
នៅក្នុងរយៈពេល៣៦៥ថ្ងៃចាប់តាំងពីជម្លោះបានចាប់ផ្តើម មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ មនុស្សរាប់លាននាក់បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយទីក្រុងនានានៅទូទាំងប្រទេសអ៊ុយក្រែនត្រូវបានប្រែកក្លាយទៅជាគំនរបាក់បែក ។
មួយឆ្នាំបន្តទៅមុខទៀត វាគ្មានទីបញ្ចប់ដែលអាចមើលដឹងនោះទេ ហើយមានក្តីបារម្ភដែលមិនធ្លាប់មានដែលថា សង្រ្គាមអាចរីករាលដាលលើសពីសមរភូមិបច្ចុប្បន្ននេះទៅទៀត ។
នេះជាការក្រឡេកមើលពេលវេលាសំខាន់ៗមួយចំនួននៃជម្លោះដ៏ធំបំផុតរបស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

