ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង និយាយថា ចំនួនសមយុទ្ធយោធាអាមេរិក នឹងអាចក្លាយជាសញ្ញា ប្រកាសសង្គ្រាមបាន

បរទេស ៖ ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃម្សិលមិញនេះ បានចេញសេចក្តីព្រមានថា ឆាប់ៗនេះរដ្ឋាភិបាលក្រុងព្យុងយ៉ាង នឹងអាចពិចារណាបានថា សកម្មភាពសមយុទ្ធយោ ធាអាមេរិកក្បែរទៅនឹងព្រំដែន របស់ខ្លួននោះគឺ ជាសញ្ញាប្រកាសសង្គ្រាម។

សេចក្តីប្រកាស ដោយកូរ៉េខាងជើងនេះ បានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការបន្ត ធ្វើសកម្មភាពយោធា ជាបន្តបន្ទាប់ដោយអាមេរិក និងកូរ៉េខាងជើង និងក្រោយពេលដែលមន្ត្រីរដ្ឋាភិបាលអាមេរិក បានបន្តដាក់សំពាធ ទៅកាន់អង្គការសហប្រជាជាតិ ក្នុងការថ្កោលទៅសការធ្វើតេស្ត អាវុធរបស់កូរ៉េខាងជើង ។

រដ្ឋមន្ត្រីការបរទេស កូរ៉េខាងជើង លោក Kwon Jeong Geun ដែលជាអ្នកទទួលខុសត្រូវ លើកិច្ចការងារលើ បញ្ហាអាមេរិក បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃសុក្រម្សិលមិញក្នុង ន័យប្រឆាំងយ៉ាងខ្លាំងក្លា ទៅលើកិច្ចប្រជុំអង្គការសហប្រជាជាតិ ដែលបានធ្វើឡើង កាលពីដើមសប្តាហ៍កន្លងមកនេះ។

លោកបន្តថា ៖ សកម្មភាពយោធា របស់អាមេរិកអាចបង្ហាញយ៉ាងច្បាស់ ជាក់ស្តែងថាវាគឺជាការបង្កអំពើហិង្សា ហើយរដ្ឋាភិបាលក្រុងព្យុងយ៉ាង មានសិទ្ធគ្រប់គ្រាន់ក្នុងការបើកប្រតិបត្តិការ ដើម្បីកាពារខ្លួនហើយប្រសិន បើយូអិនចង់ឃើញនិងមានបំណងបង្កើត សន្តិភាពនៅឧបទ្វីបកូរ៉េមែននោះគេ គួរតែធ្វើការថ្កោលទោសទៅលើគ្រប់សកម្មភាព ដែលបង្កហេតុផ្សេងទៀតរបស់អាមេរិកផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top