ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនផលិតអាវុធរុស្ស៊ី សិក្សាលើអាវុធ របស់លោកខាងលិចដែលចាប់បាន យកប្រើប្រាស់ជាប្រយោជន៍

បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ក្រុមហ៊ុនផលិតអាវុធរុស្ស៊ី បានសិក្សា យ៉ាងយកចិត្តទុក ដាក់លើអាវុធរបស់លោកខាងលិច ដែលចាប់បានក្នុងអំឡុងពេលប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន ហើយបានប្រើប្រាស់បទពិសោធន៍នេះ ដើម្បីជាប្រយោជន៍ដល់យោធារបស់ប្រទេស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថាលោក Medvedev ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​បាន​ចង្អុល​បង្ហាញ​ក្នុង​អត្ថបទ​មួយ​ដែល​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី Natsyonalnaya Oborona (National Defense) កាល​ពី​ថ្ងៃ​សៅរ៍ថា «​ឧស្សាហកម្ម​ការពារជាតិ​របស់​ប្រទេស​យើង​កំពុង​ដំណើរការ​ក្នុង​លក្ខណៈ​មួយ​ដែល​គ្មាន​ការ​ផ្គត់ផ្គង់​សព្វាវុធ​ទ្រង់ទ្រាយ​ធំ​របស់​លោកខាងលិច​ ទៅដល់​សត្រូវ​របស់​យើង​ ដែលនឹង​អាច​ធានា​ដល់ទីក្រុងគៀវ នូវ​អត្ថប្រយោជន៍​នៅលើ​ខ្សែ​ទំនាក់ទំនង​នោះ​ឡើយ»។

ក្នុងអំឡុងពេលជម្លោះនៅអ៊ុយក្រែន ប្រទេសរុស្ស៊ីមិនត្រឹមតែអាចពង្រីកការផលិតផ្នែករឹងយោធាប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងណែនាំចេញនូវបច្ចេកវិទ្យាថ្មីៗ និងកែលម្អបច្ចេកវិទ្យាយោធាទាំងនោះ ថែមទៀតផង។

អតីតប្រធានាធិបតីរុស្ស៊ីរូបនេះ បន្ថែមថា “និយាយអញ្ចឹង យើងក៏បានសិក្សាអាវុធរបស់សត្រូវ ដែលត្រូវបានចាប់យក ក្នុងទម្រង់ជាជ័យភណ្ឌ ហើយត្រូវបានរុះរើដោយដុំៗនៅក្នុងការិយាល័យរចនាយោធារបស់យើង។ យើង​បាន​រៀន​ពី​អ្វី​ដែល​មាន​ប្រយោជន៍​ជា​ច្រើន​សម្រាប់​ខ្លួន​យើង ហើយ​បង្វែរ​បទពិសោធន៍​របស់​សត្រូវ​មក​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​យើង​»៕

Most Popular

To Top