អាមេរិក ៖ នេះយោង តាមការចេញ ផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ប្រសិនបើអ្នកមានទំនោរ ចង់ភ្លេចអ្វីមួយរបស់អ្នក យើងមានការណែ នាំបច្ចេកទេស សម្រាប់អ្នកក្នុងអាចរៀបចំការ រំលឹកនៅលើ iPhone ដោយប្រព័ន្ធប្រតិបត្តិការ ចុងក្រោយបង្អស់របស់ Apple ។
វិធីនេះអ្នកអាច ទទួលបានការរំលឹក ដែលបានកំណត់ពេល ដូច្នេះអ្នកមិនភ្លេចឡើយ ។ ល្បិចបែបនេះអាចធ្វើឲ្យពិភពលោក មានភាពខុសគ្នា យ៉ាងណាមិញ ពួកយើងជាច្រើននាក់បានចំណាយ ប្រាក់ជាច្រើនទៅលើថ្នាំរបស់យើង។ ដើម្បីស្វែងយល់ពីរបៀបប្រើ iPhone របស់អ្នក ដើម្បីរៀបចំការរំលឹកដ៏ល្អ សម្រាប់កាបូប និងសុខភាពរបស់អ្នក ។
សម្រាប់អ្នកខ្លះ វាជាបញ្ហានៃជីវិត និងការស្លាប់ដោយពួកគេកុំមាន អារម្មណ៍មិនល្អ ចំពោះការភ្លេច ចំណែកជនជាតិអាមេរិក ជាច្រើនភ្លេចលេបថ្នាំជាប្រចាំ។ យោងតាមទស្សនាវដ្តី The American Journal of Managed Care បាននិយាយថា ប្រជាជន អាមេរិកប្រហែល ៥០ភាគរយ មិនប្រើថ្នាំព្យាបាល រយៈពេលវែងដូច ដែលបានកំណត់នោះទេ ។
ម្យ៉ាងវិញទៀត ពួកគេមិនធ្វើ តាមការណែនាំនោះទេ ហើយអ្នកឯកទេស ខាងវេជ្ជសាស្ត្រហៅវាថា ការប្រកាន់ខ្ជាប់នូវថ្នាំ ដូច្នេះប្រសិនបើអ្នកមិនគោរព តាមការណែនាំរបស់គ្រូពេទ្យទេ នោះអ្នកមិនបានប្រើប្រាស់ថ្នាំ របស់អ្នកឲ្យបានត្រឹមត្រូវទេ ។ នេះមិនត្រឹមតែអាចធ្វើឲ្យថ្នាំ គ្មានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចធ្វើឲ្យបញ្ហាសុខភាព កាន់តែធ្ងន់ធ្ងរឡើងផងដែរ ។
នេះបើតាមរបាយការណ៍ របស់បណ្ណាល័យជាតិ វេជ្ជសាស្ត្រ បានប្រាប់ឲ្យដឹងថា ការមិនប្រកាន់ខ្ជាប់ នូវការណែនាំថ្នាំរបស់អ្នក បណ្តាលឲ្យមានការ សម្រាកព្យាបាលនៅមន្ទីរ ពេទ្យរហូតដល់ ២៥ ភាគរយ នៅសហរដ្ឋអាមេរិក ។ តាមសេណារីយ៉ូ ដ៏អាក្រក់បំផុត នេះអាចនាំទៅដល់ការស្លាប់ ដោយឡែកមនុស្ស ប្រហែល ១២៥,០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែការ មិនប្រកាន់ខ្ជាប់ថ្នាំ ៕