ព័ត៌មានអន្តរជាតិ

អង្គការ NASA និងក្រុមហ៊ុន SpaceX កំណត់គោលដៅបាញ់ បង្ហោះយានអវកាស Crew-6

ឡុសអ៊ែនជីឡេស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ថា អង្គការ NASA និង ក្រុមហ៊ុន SpaceX ឥឡូវនេះកំពុងកំណត់ គោលដៅ នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា សម្រាប់ការត្រៀម បាញ់បង្ហោះ យានអវកាស Crew-6 ដែលមានបន្ត បន្ទាប់ពីការប៉ុនប៉ងបាញ់ បង្ហោះលើកដំបូង ត្រូវបានរៀបចំកាលពីព្រឹកថ្ងៃចន្ទ ។

ការបាញ់បង្ហោះបេសកកម្ម Crew-6 ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ដើមឡើយត្រូវបាន កំណត់នៅម៉ោង១និង៤៥នាទីព្រឹកថ្ងៃចន្ទ ម៉ោងនៅ Eastern Time ដោយបាញ់ចេញពី Launch Complex 39A នៅមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋ ផ្លរីសា ។ ប៉ុន្តែការបាញ់បង្ហោះ ត្រូវបានផ្អាកដោយសារ បញ្ហាប្រព័ន្ធដី ។

ក្រុមបេសកកម្ម បានសម្រេចចិត្តផ្អាកវិញ ដើម្បីស៊ើបអង្កេតបញ្ហា ដែលរារាំងទិន្នន័យពីការបញ្ជាក់ ពីការផ្ទុកពេញលេញ នៃប្រភពបញ្ឆេះសម្រាប់ម៉ាស៊ីន Falcon 9 ដំណាក់កាលទី១ Merlin, triethylaluminum triethylboron ។ នេះបើយោងតាម អង្គការ NASA បានបញ្ជាក់ដូច្នេះ ។

ក្រុមហ៊ុន SpaceX បានដកឧបករណ៍ជំរុញចេញពីរ៉ុក្កែត Falcon 9 ហើយអវកាសយានិក បានចាកចេញពីយានអវកាស Dragon សម្រាប់ក្រុមអវកាសយានិក។ NASA បាននិយាយថា ទាំង Falcon 9 និង Dragon គឺស្ថិតនៅក្នុងការ កំណត់សុវត្ថិភាព ។

ថាតើ អង្គការ NASA និង SpaceX អាចទៅរួចសម្រាប់ ការប៉ុនប៉ងបាញ់បង្ហោះ បន្ទាប់ដែលនឹងធ្វើឡើង នៅថ្ងៃព្រហស្បតិ៍ឬអត់ អាស្រ័យលើការដោះស្រាយ បញ្ហាបច្ចេកទេសការពារការ បាញ់បង្ហោះកាលពីថ្ងៃចន្ទ ។

គួរបញ្ជាក់ថា ការបាញ់បង្ហោះយានអវកាស Crew-6 នឹងដឹកអវកាសយានិក របស់អង្គការ NASA Stephen Bowen និង Warren “Woody” Hoburg ក៏ដូចជាអវកាសយានិកអារ៉ាប់រួម Sultan Alneyadi និង អវកាសយានិក Roscosmos Andrey Fedyaev ទៅកាន់ស្ថានីយអវកាស សម្រាប់បេសកកម្ម បេសកកម្មវិទ្យាសាស្ត្រ ៕

Most Popular

To Top