ព័ត៌មានអន្តរជាតិ

Update ៖ សហរដ្ឋអាមេរិក ផ្តល់ជំនួយប្រមាណ ៥០ពាន់លានដុល្លារ ដល់អ៊ុយក្រែន ចាប់ពីតាំងពីជម្លោះ ជាមួយរុស្ស៊ី

គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ថា ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ កាលពីថ្ងៃចន្ទ ដោយបានដកស្រង់ សម្តីរដ្ឋមន្ត្រីក្រសួង រតនាគារអាមេរិក លោកស្រី Janet Yellen ដែលកំពុងបំពេញ ទស្សនកិច្ចនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៧ ខែកុម្ភៈថា សហរដ្ឋអាមេរិកបានផ្តល់ ជំនួយប្រហែល ៥០ ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន ។

លោកស្រី Yellen បាននិយាយបន្ទាប់ពីកិច្ចប្រជុំ របស់នាងជាមួយនាយករដ្ឋមន្ត្រី អ៊ុយក្រែន លោក Denys Shmyhal ថា “នៅក្នុងវិស័យសន្តិសុខ សេដ្ឋកិច្ច ជំនួយមនុស្សធម៌ និងសង្គម យើងបានផ្ដល់ជំនួយប្រហែល៥០ពាន់លានដុល្លាររួចហើយ” ។

ជាពិសេស សហរដ្ឋអាមេរិក បានផ្តល់ថវិកាចំនួន១៤ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ភាពធន់នឹងសេដ្ឋកិច្ច របស់អ៊ុយក្រែន លោកស្រី Yellen បានលើកឡើងដោយកត់សម្គាល់ថា ខ្លួនគ្រោងនឹងបែងចែកប្រាក់ចំនួន ៨ពាន់លានដុល្លារផ្សេងទៀត សម្រាប់តម្រូវការដូចគ្នា នាពេលខាងមុខ ។

សម្រាប់ផ្នែករបស់គាត់ Shmyhal បានលើកឡើងថា នៅ ឆ្នាំ២០២២ សហរដ្ឋអាមេរិក គឺជាអ្នករួមចំណែកកំពូល នៃមូលនិធិដល់សេដ្ឋកិច្ចអ៊ុយក្រែន ក្នុងចំណោមប្រទេសបរទេស ។

យោងតាមការប៉ាន់ ប្រមាណរបស់រដ្ឋាភិបាលអ៊ុយក្រែន ប្រទេសនេះនឹងត្រូវការហិរញ្ញប្បទាន ចំនួន៣៨ពាន់លានដុល្លារ រួមទាំងប្រភពពីខាងក្រៅ ដើម្បីគ្របដណ្តប់ឱនភាពថវិកា របស់ខ្លួននៅក្នុងឆ្នាំនេះ ៕

Most Popular

To Top