ព័ត៌មានអន្តរជាតិ

ប្រទេសចិន រិះគន់មេក្លោងអាមេរិក ក្នុងការបង្ក្រាបកម្មវិធី TikTok

ចិន ៖ ប្រទេសចិនបាននិយាយថា ខ្លួនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសហរដ្ឋអាមេរិក ដែលដាក់គំនិតទូទៅ នៃសន្តិសុខជាតិ ហើយថា ខ្លួនកំពុងបំពាន អំណាចរដ្ឋ ដើម្បីគាបសង្កត់ក្រុមហ៊ុន មិនមែនអាមេរិក ហើយនាពេលបច្ចុប្បន្ននេះ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

អ្នកនាំពាក្យក្រសួង ការបរទេស អាមេរិក លោកស្រី Mao Ning បានធ្វើសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអង្គារ បន្ទាប់ពីសេតវិមានក្នុងទីក្រុង វ៉ាស៊ីនតោន កាលពីមួយថ្ងៃមុនបាននិយាយថា ទីភ្នាក់ងារសហព័ន្ធទាំងអស់ របស់សហរដ្ឋអាមេរិក នឹងតម្រូវឲ្យដកប្រព័ន្ធវីដេអូខ្លីរបស់ចិន TikTok ចេញពីទូរស័ព្ទ និងប្រព័ន្ធរបស់ពួកគេ ក្នុងរយៈពេល ៣០ ថ្ងៃ។

កាលពីថ្ងៃចន្ទ ប្រទេសកាណាដា បានប្រកាសថា វេទិកា TikTok នឹង ត្រូវដកចេញភ្លាមៗ ពីឧបករណ៍ចល័តចេញ ដោយរដ្ឋាភិបាលសហព័ន្ធទាំងអស់ ចាប់ពីថ្ងៃអង្គារ ។ លោកស្រី Mao បានបន្តថា តើប្រទេសមហាអំណាចកំពូល របស់ពិភពលោក អាចមិនប្រាកដថា ខ្លួនឯងខ្លាចកម្មវិធីដែលយុវវ័យ ចូលចិត្តបែបនោះបានយ៉ាងណា?

លោកស្រីបានជំរុញឲ្យ សហរដ្ឋអាមេរិកគោរព គោលការណ៍សេដ្ឋកិច្ចទីផ្សារ និងការប្រកួតប្រជែងដោយយុត្តិធម៌ និងបញ្ឈប់ការគាបសង្កត់ក្រុមហ៊ុន។ លោកស្រីបានបន្ថែមថា រដ្ឋាភិបាល សហរដ្ឋអាមេរិក គួរតែផ្តល់នូវបរិយាកាសបើកចំហ យុត្តិធម៌ និងគ្មានការរើសអើង សម្រាប់ក្រុមហ៊ុន ក្នុងប្រទេសទាំងអស់ ដើម្បីធ្វើការវិនិយោគ និងប្រតិបត្តិការនៅសហរដ្ឋអាមេរិក ។

កម្មវិធី TikTok ដែលពេញនិយម យ៉ាងទូលំទូលាយត្រូវបានគ្រប់គ្រង ដោយ ByteDance Ltd មានទីស្នាក់ការនៅទីក្រុងប៉េកាំង។ ក្រុមហ៊ុនបានបដិសេធម្តងហើយ ម្តងទៀតនូវការចោទប្រកាន់ថា ខ្លួនរក្សាទុកព័ត៌មានឯកជន របស់អ្នកប្រើប្រាស់របស់ខ្លួន។ គណៈកម្មាធិការកិច្ចការបរទេស របស់សភាអាមេរិក គ្រោងនឹងបោះឆ្នោតលើវិក័យប័ត្រ នឹងផ្តល់ឱ្យប្រធានាធិបតីលោក Joe Biden នូវសិទ្ធិអំណាចក្នុងការហាមឃាត់ TikTok ពីឧបករណ៍ទាំងអស់ របស់សហរដ្ឋអាមេរិក ។

លោក Li Haidong សាស្ត្រាចារ្យនៅវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិ នៃសកលវិទ្យាល័យកិច្ចការបរទេសចិន បាននិយាយថា សហរដ្ឋអាមេរិក និងកាណាដាប្រើប្រាស់វិធានការ នយោបាយដើម្បីជំរុញដៃគូ ប្រកួតប្រជែង របស់ក្រុមហ៊ុនផ្ទាល់ចេញពីទីផ្សារ របស់ពួកគេ ជាអាកប្បកិរិយាបញ្ឆោតទាំងឡាយ និងប្រឆាំងនឹងច្បាប់អន្តរជាតិ ៕

Most Popular

To Top