ព័ត៌មានអន្តរជាតិ

ទ័ពអាកាសអាមេរិក បណ្តេញបុគ្គលិកយោធា៦នាក់ ចេញពីមូលដ្ឋាននុយក្លេអ៊ែរ

បរទេស៖ កងទ័ពអាកាសអាមេរិក បានបណ្តេញសមាជិកសេវាយោធា ចំនួន៦នាក់ ដែលឈរជើងនៅមូលដ្ឋាន នុយក្លេអ៊ែរ ដ៏សំខាន់មួយ រួមទាំងមេបញ្ជាការ ២នាក់ផងដែរ ។ ពួកគេត្រូវបាន បណ្តេញ ចេញពីតំណែងដោយសារ “ការបាត់បង់ទំនុកចិត្ត” នៅក្នុងសមត្ថភាព របស់ពួកគេក្នុងការអនុវត្តភារកិច្ច ដែលបានកំណត់, នេះបើយោងតាមសេចក្តី ថ្លែងការណ៍ផ្លូវការមួយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ការបណ្តេញចេញនេះបានកើតឡើងនៅឯមូលដ្ឋានទ័ពអាកាស Minot ក្នុងទីក្រុង Ward County រដ្ឋ North Dakota ដែលជាមូលដ្ឋានយោធាអាមេរិកតែមួយគត់ដែលមានជើងទម្រនុយក្លេអ៊ែរ២។ Minot គឺជាទីតាំងរបស់យន្តហោះទម្លាក់គ្រាប់បែក B-52H Stratofortress ចំនួន ២៨ គ្រឿង និងមីស៊ីលផ្លោងអន្តរទ្វីប Minuteman III ១៦៥គ្រាប់ ក៏ដូចជាឧបករណ៍ពាក់ព័ន្ធផ្សេងទៀត។

លោកវរសេនីយ៍ឯក Gregory Mayer ប្រធានក្រុមគាំទ្របេសកកម្មទី ៥ និង ឧត្តមសេនីយ៍ Jonathan Welch មេបញ្ជាការកងអនុសេនាធំត្រៀម រៀបចំភស្តុភារទី ៥ គឺជាមន្រ្តីជាន់ខ្ពស់ពីរនាក់ ដែលការបណ្តេញចេញត្រូវ បានប្រកាសកាលពីថ្ងៃចន្ទ ដោយបញ្ជាការការវាយប្រហារ សកលរបស់កងទ័ពអាកាស។

ឧត្តមសេនីយ Andrew J. Gebara មេបញ្ជាការទ័ពអាកាសទី ៨ បានពន្យល់ថា “សកម្មភាពបុគ្គលិកទាំងនេះ គឺចាំបាច់ដើម្បីរក្សាបាននូវស្តង់ដារ ខ្ពស់ដែលយើងទាមទាររបស់អង្គភាពទាំងនោះ ដែលប្រគល់ឱ្យគាំទ្រ ដល់បេសកកម្មនុយក្លេអ៊ែរ របស់ប្រទេសយើង” ៕

Most Popular

To Top