ចិន ៖ ចិនបានថ្កោលទោស អាមេរិកជុំវិញបម្រាម TikTok របស់ខ្លួន ដោយលើកឡើងថា ខ្លួនបានបំពានអំណាចរដ្ឋ ខណៈប្រទេសកាណាដាបានប្រកាសថា ខ្លួននឹងចូលរួមជាមួយ សហរដ្ឋអាមេរិកក្នុងការហាមឃាត់ TikTok ពីឧបករណ៍ចល័តទាំងអស់ ចេញដោយរដ្ឋាភិបាល យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។
សភា និងរដ្ឋជាងពាក់កណ្តាល នៃសហរដ្ឋអាមេរិកបានហាមឃាត់ TikTok ពីឧបករណ៍ចល័តដែលចេញដោយរដ្ឋាភិបាល បន្ទាប់ពីមានការព្រួយ បារម្ភអំពីសុវត្ថិភាពអ៊ីនធើណេត ។ TikTok ត្រូវបានប្រើដោយក្មេងជំទង់អាមេរិក ២ភាគ៣ ប៉ុន្តែមានការព្រួយបារម្ភ នៅក្រុងវ៉ាស៊ីនតោនថា ប្រទេសចិន អាចប្រើអំណាចផ្លូវច្បាប់ និងបទប្បញ្ញត្តិរបស់ខ្លួនដើម្បីទទួលបានទិន្នន័យអ្នកប្រើឯកជន ឬដើម្បីជំរុញព័ត៌មានមិនពិត ឬនិទានកថា ដែលពេញចិត្តប្រទេសចិន ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងពង្រីកគំនិតនៃសន្តិសុខជាតិ និងរំលោភអំណាចរដ្ឋ ដើម្បីគាបសង្កត់ក្រុមហ៊ុន របស់ប្រទេសដទៃហើយ ។ ជុំវិញបញ្ហាអសន្តិសុខ របស់ទីក្រុងវ៉ាស៊ីនតោន លោកស្រី Ning បានបន្តថា តើសហរដ្ឋអាមេរិក ជាមហាអំណាចកំពូល របស់ពិភពលោក អាចមិនប្រាកដ ក្នុងចិត្តខ្លាចកម្មវិធី ដែលក្មេងចូលចិត្ត ដល់កម្រិតបែបនេះ?
TikTok គឺជាបញ្ហាមួយ ក្នុងចំណោមបញ្ហាជាច្រើនរួម ចំណែកដល់ការកើនឡើងភាពតាន តឹងរវាងប្រទេសទាំង២ ។ ពាណិជ្ជកម្ម បន្ទះសៀគ្វីកុំព្យូទ័រ ត្រូវបានចោទប្រកាន់ថា បានលួចទិន្នន័យបច្ចេកវិទ្យា សន្តិសុខជាតិរបស់តៃវ៉ាន់ និងការលេចចេញនូវបាឡុង ចារកម្មចិនដែលសង្ស័យថា បានបាញ់ទម្លាក់លើសហរដ្ឋអាមេរិក កាលពីដើមខែនេះ បានធ្វើឲ្យទំនាក់ទំនងរបស់ពួកគេ កាន់តែតានតឹង ៕