ព័ត៌មានអន្តរជាតិ

មន្ទីរប៉ង់តាហ្គោន ចេញបញ្ជាជួសជុល F-35 ទាំងអស់ នៅគ្រប់ប្រទេស ដែលមានយន្តហោះប្រភេទនេះ

បរទេស៖ កាលពីថ្ងៃម្សិលមិញនេះមន្ទីរប៉ង់តាហ្គោន បានចេញសេចក្តីប្រកាសបញ្ជា ឲ្យមានការជួសជុលបញ្ហាម៉ាស៊ីន របស់យន្តហោះ F-35 ទាំងអស់ ដែលមាននៅតាមបណ្តាប្រទេស ដែលជាដៃគូនិងអតិថិជនរបស់ខ្លួន ក្រោយរកឃើញថា វានឹងអាចបង្កឲ្យមានបញ្ហាចុះចត។

ការប្រកាសឲ្យធ្វើការជួសជុលឡើងវិញទាំងអស់នេះ ក៏បានធ្វើឡើងក្នុងពេលជាមួយគ្នា ដើម្បីផ្អាកដំណើរការដឹកជញ្ជូនយន្តហោះថ្មីៗ ទៅកាន់អតិថិជនរបស់ខ្លួនផងដែរ ហើយការប្រកាសដំណើរការជួសជុល ត្រូវបានធ្វើឡើងដោយផ្ទាល់បន្តទៀត ដោយកម្មវិធីគ្រប់គ្រងយន្តហោះ F-35 ដែលហៅកាត់ថា JPO និងប្រើប្រាស់រយៈពេលសរុប៩០ថ្ងៃ ដើម្បីបពេញកិច្ចការងារនេះ។

គួរឲ្យដឹងដែរថាក្រោយការប្រកាសនេះជឿជាក់ថា វានឹងធ្វើឲ្យមានផលប៉ះពាល់ ទៅដល់យន្តហោះ F-35 ចំនួន៩០០គ្រឿង នៅជុំវិញពិភពលោក និងបណ្តាយន្តហោះដែលធ្លាប់ត្រូវបាន ដាក់ឲ្យផ្អាកដំណើរការ កាលពីថ្ងៃទី១៥ខែធ្នូកន្លងមកផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top