The Fichajes ចេញផ្សាយនៅថ្ងៃនេះ បានចេញផ្សាយថាក្លឹបហង្សក្រហម Liverpool កំពុងរៀបចំផែណការក្នុងការចរចានាំយកកីឡាករចំណូលថ្មីៗជាច្រើនទៀត មកចូលរួមក្លឹបនារដូវកាលក្រោយដោយក្នុងនោះ មានទាំងបេក្ខភាពជំនួសកីឡាករ Fabinhoផង។
Liverpool សង្ឃឹមជឿជាក់ថាទៅលើការដឹកនាំ របស់លោក Jurgen Klopp ថានឹងអាចធ្វើការលើកពានរង្វាន់អង់គ្លេស Premier League សាជាថ្មីនៅពេលខាងមុខទោះបីជារដូវកាលនេះហាក់ដូចជាមានទំរង់លេងដុនដាបខ្លាំងក្តី។
លោក Klopp កំពុងធ្វើការយ៉ាងកៀកកិតជាមួយនឹងគណកម្មការដឹកនាំក្លឹបដោយក្នុងនោះកីឡាករ Mannel Lacotelli ដែលកំពុងលេងឲ្យក្លឹប Juventus នឹងក្លាយទៅជាគោលដៅដំបូងគេសម្រាប់ក្រុមដើម្បីជំនួសឲ្យកីឡាករ Fabinho ទាំងដែលជាក់ស្តែងគេនឹងអាចមើលឃើញកីឡាករចំណូលថ្មីជាច្រើនទៀត៕ ប្រែសម្រួល៖ស៊ុនលី