ចិន ៖ នេះបើយោងតាមការចេញ ផ្សាយពី គេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា រូបភាពគួរឲ្យភ្ញាក់ផ្អើ លបង្ហាញពីសាកសពខ្មោចនៃ Supernova មួយដែលត្រូវបានកត់ត្រា ជាលើកដំបូងដោយតារាវិទូចិន ដោយធ្វើការវិវត្ត រយៈពេល១,៨០០ឆ្នាំមុន ត្រូវបានផ្តិតរូបភាពបានល្អ ឥតខ្ចោះដោយកាមេរ៉ាប្រមាញ់ ថាមពលងងឹត ។
Supernova SN 185 ត្រូវបានកត់ត្រាដំបូងកាលឆ្នាំ ១៨៥មុនគ.ស ខណៈវាជា Supernova ដែលត្រូវបានកត់ត្រា ជាលើកដំបូងនៅសល់តែក្រវ៉ាត់ នៃកម្ទេចកម្ទីដែលហៅថា RCW 86 ប៉ុណ្ណោះ។ រូបភាពដ៏គួរឲ្យចាប់អារម្មណ៍នេះ ថតបាននៅកន្លែងសង្កេតការណ៍ មួយក្នុងប្រទេសឈីលី បង្ហាញពីភាពស្រើបស្រាល នៃពពកឧស្ម័ន និងធូលីដែលរាយប៉ាយ ពាសពេញទីអវកាស ដោយមានផ្កាយភ្លឺចាំងព្រិចៗ ។
Supernova ប្រវត្តិសាស្ត្រនេះបានកើតឡើងជាង ៨០០០ ឆ្នាំពន្លឺពីចម្ងាយក្នុងទិសដៅ ប្រហាក់ប្រហែលនៃ Alpha Centauri រវាងក្រុមតារានិករ Circinus និង Centaurus ។ រូបភាពនេះត្រូវបានថត ដោយកាមេរ៉ាថាមពលងងឹត (DECam) ដាក់នៅលើតេឡេស្កុប Víctor M. Blanco នៅ Cerro Tololo Inter-American Observatory ដែលជាផ្នែកមួយ នៃមូលនិធិវិទ្យាសាស្ត្រជាតិ ។
អ្នកវិទ្យាសាស្ត្របាននិយាយថា រូបភាពនេះជួយបំភ្លឺពី របៀបដែលសំណល់ នៃ Supernova មានការវិវត្តក្នុងរយៈពេល ១,៨០០ឆ្នាំមុន។ ក្រុមការងារបានចែករម្លែក ក្នុងសេចក្តីថ្លែងការណ៍ មួយថា ចក្ខុវិស័យធំទូលាយ ដ៏អស្ចារ្យរបស់ DECam បានធ្វើឲ្យតារាវិទូបង្កើត ទិដ្ឋភាពដ៏កម្រនេះ នៃសំណល់ Supernova ទាំងមូល ដូចដែលវាត្រូវបាន គេមើលឃើញសព្វថ្ងៃនេះ ។
ក្រុមតារាវិទូមានជំនឿ ជាយូរមកហើយថា ចិញ្ចៀនមួយនឹង ចំណាយពេលប្រហែល ១០,០០០ ឆ្នាំដើម្បីបង្កើតបាន បន្ទាប់ពីផ្កាយយក្សមួយ បានផ្ទុះក្នុងSupernova ប៉ុន្តែការរកឃើញចុងក្រោយបង្អស់បង្ហាញថា វាអាចកើតឡើង ក្នុងរយៈពេលតិចជាង ២,០០០ឆ្នាំ ៕