ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Audi បានចាប់ដៃជាមួយក្រុមហ៊ុនផលិតកង់អគ្គិសនីរបស់អ៊ីតាលី ឈ្មោះថា Fantic ដើម្បីផលិតកង់អគ្គិសនីរួមគ្នាមួយ ដែលយកគំរូតាមរថយន្ត Audi RS Q e-tron Dakar Racer មើលទៅពិតជាទាក់ទាញខ្លាំងមែនទែន។
គួរឲ្យដឹងដែរថា ក្រុមហ៊ុនផលិតរថយន្តជាច្រើន កំពុងតែចាប់អារម្មណ៍ និង ងាកមកផលិតកង់ ដោយក្នុងនោះរួមមានទាំង ក្រុមហ៊ុន GMC, Polestar និង Porsche ផងដែរ។
កង់ The Audi electric mountain bike powered by Fantic
កង់ភ្នំអគ្គិសនីរបស់ Audi បំពាក់ម៉ូទ័រអគ្គិសនីមួយកម្លាំង ២៥០វ៉ាត់ (Brose S-MAG 36 Volt 250 Watt) ដែលអាចបង្កើតកម្លាំងរមួល ៩០ញ៉ូតុនម៉ែត្រ ហើយប្រើកញ្ចប់អាគុយអគ្គិសនី ទំហំ ៧២០វ៉ាត់ម៉ោង។ តួខ្លួនរបស់កង់ត្រូវបានផលិតឡើងដោយអាលុយមីញ៉ូម និង ដងកែប Carbon Fiber។ វាប្រើសំបកកង់គ្មានពោះវៀន ម៉ាក Vittoria និង កាំម៉ាក Mavic E-DEEMAX ដោយសំបកនៅខាងក្រោយទំហំ ២៧,៥អ៊ីញ និង ទំហំ ២៩អ៊ីញ នៅខាងមុខ។
កង់ The Audi electric mountain bike powered by Fantic
សូមបញ្ជាក់ដែរថា កង់ Audi ដែលមិនទាន់មានឈ្មោះ ប៉ុន្តែគេហៅថា “The Audi electric mountain bike powered by Fantic” នេះ មានតម្លៃចាប់ពី ៨,៤៩៩ផោន ឬ ប្រហែល ១០,០៧០ដុល្លារ នៅលើទីផ្សារបរទេស៕