ព័ត៌មានអន្តរជាតិ

លោក Sunak៖ អាវុធ ដែលផ្តល់ឲ្យអ៊ុយក្រែន គួរតែអាចពង្រឹងឱកាស នៃការចរចា

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ជម្លោះដែលកំពុងកើតឡើង រវាងប្រទេសរុស្សី និងប្រទេសអ៊ុយក្រែន នឹងចាំបាច់ត្រូវតែដោះស្រាយបញ្ចប ទៅតាមរយៈការចរចាគ្នាប៉ុណ្ណោះ។

ការលើកឡើងពីសំណាក់ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak ទៅកាន់ក្រុមអ្នកកាសែតកាលពីថ្ងៃសុក្រដដែលនេះ បានបន្តទៀតថា បណ្តាប្រទេសលោកខាងលិច ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះ ជឿជាក់ថា មិនទាន់ដល់ពេលវេលា សម្រាប់ការពិភាក្សាគ្នានោះនៅឡើយ។

លោក Sunak បានថ្លែងបែបនេះថា៖ ការពិតណាស់វានឹងអាចបញ្ចប់ទៅ នៃជម្លោះនៅឯតុចរចាគ្នា ប៉ុន្តែវាគឺជាការសម្រេចចិត្តរបស់អ៊ុយក្រែនខ្លួនឯងប៉ុណ្ណោះ។ នៅពេលនេះកិច្ចការងារជាអទិភាព ដែលត្រូវធ្វើគឺផ្តល់ធនធានឲ្យទៅអ៊ុយក្រែន ព្រមទាំងហ្វឹកហាត់និងការគាំទ្រចាំបាច់នានា ដើម្បីផ្តល់សមត្ថភាពនៃការចរចា ទៅឲ្យរដ្ឋាភិបាលក្រុងគៀវ។

លោកនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះបានបន្ថែមទៀតថា លោកខាងលិចនៅតែបន្តរក្សាជំហ និងការគាំទ្រជានិច្ចដល់ការសម្រេចចិត្តផ្នែកយោធា និងនៅសមរភូមិដែលធ្វើឡើង ដោយរដ្ឋាភិបាលទីក្រុងគៀវ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top