បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសសណ្ឌាបាននិយាយថា កិច្ចព្រមព្រៀងទិញមីស៊ីលល្បឿនលឿន ជាងសំឡេងប្រភេទ Brah Mos រយៈចម្ងាយឆ្ងាយចំនួន ជាង ២០០ គ្រាប់សម្រាប់កងទ័ពជើងទឹក ឥណ្ឌាគឺស្ថិតក្នុង “ដំណាក់កាលជឿនលឿនទៅមុខហើយ” ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថាទីភ្នាក់ងារសារព័ត៌មាន ANI បានរាយការណ៍ថា ប្រព័ន្ធសព្វាវុធដែលត្រូវបានអភិវឌ្ឍនៅក្នុងការ បណ្តាក់ទុនរួមគ្នាដោយការិយាល័យរចនារ៉ុក្កែត NPO Mashinostroyenyia របស់រុស្ស៊ី និងអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិឥណ្ឌា នឹងត្រូវដាក់ពង្រាយនៅ លើនាវាចម្បាំងជួរមុខទាំងអស់ នៃកងទ័ពជើងទឹកឥណ្ឌា។ កិច្ចព្រមព្រៀងនេះ ត្រូវបានគេប៉ាន់ប្រមាណថា នឹងមានតម្លៃ ២,៥ ពាន់លានដុល្លារ។
មីស៊ីល ទាំងនោះត្រូវបានគេរំពឹងថា នឹងត្រូវបានប្រើក្នុងប្រព័ន្ធថ្មការពារចល័ត។
ANI បានដកស្រង់សម្តីមន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់បាននិយាយថា “សំណើរបស់កងទ័ពជើងទឹកឥណ្ឌា ដើម្បីទទួលបា នមីស៊ីល លឿនជាងសំឡេង BrahMos ជាង ២០០ គ្រាប់ទាំងនេះ គឺស្ថិតក្នុងដំណាក់កាលជឿនលឿនទៅមុខ ហើយត្រូវបានគេរំពឹងថា នឹងត្រូវបញ្ជាក់ដោយក្រសួងការពារជាតិក្នុងពេលឆាប់ៗនេះ” ៕
ប្រែសម្រួលៈ ណៃ តុលា