ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ជាប់ឈ្មោះជាប្រទេសនាំចូលអាវុធ ច្រើនជាងគេបំផុតទី៣ សម្រាប់ឆ្នាំ២០២២

បរទេស៖ការបន្តផ្គត់ផ្គង់អាវុធជាច្រើន ពីសំណាក់សហរដ្ឋអាមេរិកនិងប្លុកអឺរ៉ុប ទៅឲ្យប្រទេសអ៊ុយក្រែនចំពោះមុខ ជម្លោះជាមួយនឹងរុស្សីនោះ បានធ្វើឲ្យរដ្ឋាភិបាលទីក្រុងគៀវនៅពេលនេះ បានជាប់ឈ្មោះជាប្រទេសធំបំផុតទី៣ដែល នាំចូលអាវុធច្រើនជាងគេបំផុត លើពិភពលោកកាលពីឆ្នាំ២០២២។

អ៊ុយក្រែនឈរនៅលេខរៀងទី៣បន្ទាប់ ពីប្រទេសកាតានិងឥណ្ឌានេះ បើយោងតាមការសិក្សាស្រាវជ្រាវដោយវិទ្យាស្ថាន អន្តរជាតិសម្រាប់កិច្ចការងារសន្តិភាពឬហៅកាត់ថា SIPRI (International Peace Research Institute)។

វិទ្យាស្ថាននេះក៏បានធ្វើការគណនារកឃើញដែរថាអ៊ុយក្រែន ក៏ជាប់ចំណាត់ថ្នាក់លេខ១៤ ក្នុងបញ្ជីប្រទេសនាំចូលអាវុធ ច្រើនជាងគេសម្រាប់រយៈពេល៥ឆ្នាំ ចុងក្រោយគិតពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ផងឬត្រូវជា២ ភាគរយនៃការនាំចូលអាវុធ ទាំង អស់របស់ពិភពលោកក្នុងចន្លោះឆ្នាំនេះ។

ប្រភពដដែលបានបន្តទៀតថាខណៈដែលការ ជួញដូរអាវុធលើទីផ្សារពិភពលោកបាន ធ្លាក់ចុះដល់ទៅ៥,១ភាគរយក្នុង រយៈពេល៥ឆ្នាំកន្លងមកនេះប៉ុន្តែសមាជិកក្នុងតំបន់អឺរ៉ុប បែរជាមានសកម្មភាពនាំចូលអាវុធរៀងៗខ្លួនមាន ចំនួនកើន ឡើងយ៉ាងខ្លាំងដល់ទៅ៤៧ភាគរយ និងប្រមាណជា៦៥ភាគរយគិត ក្នុងអំឡុងពេល ដែលមានការគម្រាមកំហែងពីរុស្សី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top