បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergey Lavrov បានលើកឡើងអំពី ល្បិចកលរបស់លោកខាង លិចដើម្បីអាចសម្រេចផែនការមួយ របស់ខ្លួននាពេលអនាគត។
លោករដ្ឋមន្ត្រីរុស្សីរូបនេះបានថ្លែងថា ការបង្កើនវត្តមានយោធារបស់លោក ខាងលិចនៅក្នុងតំបន់អាស៊ីគឺជាការបង្កើតនូវ ការប្រថុយប្រថានមួយដែលនឹងអាចបង្កទៅជាជម្លោះ និងសង្គ្រាមក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខនេះហើយ ពលរដ្ឋក្នុង តំបន់អាស៊ីមិនគួរទទួលយក ការសម្រេចចិត្តបែបនេះទេ។

ការលើកឡើងរបស់លោករដ្ឋមន្ត្រីដើម្បីឆ្លើយ តបទៅនឹងសកម្មភាពចុងក្រោយ របស់អាមេរិកអង់គ្លេសនិងអូស្ត្រាលី ដើម្បីបញ្ជាទិញនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរចំនួន៥គ្រឿង ក្រោមកតិកាសញ្ញា AUKUS។
លោកបានពន្យល់ថា៖ ការរៀបចំរបស់លោកខាងលិចដែលរួមទាំង AUKUS និងវត្តមានរបស់ណាតូ ផងគឺជាការរៀប ចំហេដ្ឋារចនាសម្ព័ន្ធយោធា នៅក្នុងតំបន់អាស៊ីហើយវានឹងអាចបង្កើត បានទៅជាសង្គ្រាមមួយជាមិន ខាននៅក្នុងតំបន់អាស៊ី៕
ប្រែសម្រួល៖ស៊ុនលី
