តៃជុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ថា កោះតៃវ៉ាន់បានដាក់តាំង បង្ហាញយន្តហោះគ្មានមនុស្សបើក វាយប្រហារចល័តជាលើកដំបូងរបស់ខ្លួននៅថ្ងៃអង្គារនេះ ដែលជាយន្តហោះ គ្មានមនុស្ស បើកស្រដៀងនឹងគំរូរបស់សហរដ្ឋអាមេរិក ដែលប្រើក្នុងការប្រយុទ្ធរបស់អ៊ុយក្រែន ប្រឆាំងនឹងរុស្ស៊ី ខណៈដែលចិនបង្កើនសម្ពាធ យោធាមកលើដែនកោះនេះ ។
ប្រជាជន២៣,៥លាននាក់របស់កោះតៃវ៉ាន់ ដែលរស់នៅក្រោមការគំរាមកំហែងឥតឈប់ឈរ នៃការឈ្លានពានដោយ ប្រទេសចិន ដែលទាមទារលទ្ធិប្រជាធិបតេយ្យគ្រប់គ្រងដោយខ្លួន ឯងជាផ្នែកមួយនៃទឹកដីរបស់ខ្លួននឹងត្រូវ រឹបអូសនៅថ្ងៃណា មួយដោយកម្លាំងប្រសិនបើចាំបាច់ ។
ការឈ្លានពានរបស់ក្រុងប៉េកាំងបាន កាន់តែខ្លាំងឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ហ្ស៊ី ជិនពីង ហើយការឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែន បានធ្វើឱ្យមានការភ័យខ្លាចកាន់តែខ្លាំង ដោយកោះតៃវ៉ាន់ បានលើកឡើងថា ប្រទេសចិន អាចនឹងកម្ចាត់ស្រដៀងគ្នានឹងករណីរុស្ស៊ី និងអ៊ុយក្រែន ដែរ ។
វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ Chung-Shan ដែលគ្រប់គ្រងដោយយោធា ហៅកាត់ (NCSIST) នៅថ្ងៃអង្គារ នេះ បានបង្ហាញយន្តហោះគ្មានមនុស្ស បើកដែលបានបំពាក់គ្រាប់បែកថ្មីរបស់ខ្លួន ដែលស្រដៀងទៅនឹងយន្តហោះ Switchblade 300 ដែលផលិតដោយសហរដ្ឋអាមេរិក ដែលបច្ចុប្បន្នប្រើដោយទាហានអ៊ុយក្រែន ។
យោងតាម NCSIST បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកដែលប្រើតែមួយដងផលិត នៅកោះតៃវ៉ាន់ ដែលត្រូវបានរចនាឡើងឱ្យមាន ទំហំតូចល្មមអាចដាក់ក្នុងកាបូបស្ពាយបាន អាចនៅលើអាកាសបាន១៥នាទី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា