ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង ៖ មិនទាន់មានលក្ខខណ្ឌថ្មី សម្រាប់ផែនការសន្តិភាព នៅអ៊ុយក្រែនឡើយ

បរទេស ៖ អ្នកនាំពាក្យ របស់វិមានក្រមឡាំង លោក Dmitry Peskov កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថា មកទល់ពេលបច្ចុប្បន្ន នៅមិនទាន់មានលក្ខខណ្ឌថ្មីមួយ សម្រាប់កិច្ចចរចាសន្តិភាព នៅអ៊ុយក្រែនឡើយ ដែលមានន័យថា រុស្សីនឹងបន្តយកជម្រើស ក្នុងការប្រយុទ្ធបន្តទៀតប៉ុណ្ណោះ ។

សេចក្តីថ្លែង របស់លោក ត្រូវបានយកមកចេញ ផ្សាយដោយ RT ទៀតបែបនេះថា៖កិច្ចការងារជាអទិភាព សម្រាប់យើងនៅពេលនេះគឺ នៅបន្តបេសកកម្ម របស់យើងធ្វើយ៉ាងអាចទទួលបានជោគជ័យ តាមផែនការដែលយើងបានរៀបចំ ដែលក្នុងន័យនេះ គឺវានឹងអាចសម្រេចបាន តាមរយៈការប្រើប្រាស់កងកម្លាំង ទាហានប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា រដ្ឋាភិបាលទីក្រុងគៀវ ធ្លាប់បានប្រកាសថា បានវាយយកទឹកដី ដែលអះអាងជារបស់ខ្លួននិងនៅក្នុងលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងសន្តិភាព ដែលធ្លាប់ធ្វើកន្លងមករួចរាល់ហើយ ហើយក្រុមប្រឹក្សាសន្តិសុខជាតិ របស់អ៊ុយក្រែន ក៏ធ្លាប់បានបង្ហាញជំហមិនពិភាក្សា ជាមួយនឹងរុស្សីឡើយ ក្នុងពេលដែលលោក Vladimir Putin នៅជាប្រធានាធិបតី ។

ចំណែកភាគី ខាងទីក្រុងមូស្គូ ក៏ធ្លាប់បានចោទប្រកាន់រដ្ឋាភិបាល ទីក្រុងគៀវថា មិនបានចូលរួមដោយការតាំងចិត្តឡើយ ចំពោះមុខការចរចាសន្តិភាពហើយអ៊ុយក្រែន តែងតែបានបង្ហាញជំហរបស់ខ្លួន តាមបញ្ជាពីសហរដ្ឋអាមេរិកប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top