ព័ត៌មានអន្តរជាតិ

ជប៉ុនធ្វើតេស្តិ៍ តាក់ស៊ីហោះលើកទី១ របស់ខ្លួនមុនពិព័រណ៍ ពិភពលោក ឆ្នាំ២០២៥ មកដល់

អូសាកា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា សេវាកម្មតាក់ស៊ី តាមអាកាស ដែលគ្រោងនឹងបង្ហាញ នៅពិព័រណ៍ ពិភពលោកឆ្នាំ ២០២៥ នៅអូសាកាត្រូវបានសាកល្បង នៅក្នុងឧទ្យាន Osaka Castle Park កាលពីថ្ងៃអង្គារជាលើកទីមួយក្នុងប្រទេស ។

ប្រទេសជប៉ុនគ្រោង ឲ្យរថយន្តហោះ ស្ថិតក្នុងចំណោមកន្លែងទាក់ទាញសំខាន់ៗ របស់ពិព័រណ៍ ដោយរថយន្តទាំងនោះ ត្រូវបានគេរំពឹងថា នឹងផ្តល់សិទ្ធិចូលទៅកាន់ទីកន្លែង ព្រឹត្តិការណ៍ដែលគ្រោង នឹងបង្កើតឡើង នៅលើកោះសិប្បនិម្មិត មួយនៅឈូងសមុទ្រអូសាកា ។
ការសាកល្បងផ្តោត លើសេវាកម្មផ្តល់ដោយក្រុមហ៊ុន ពាណិជ្ជកម្ម Marubeni Corp ជាក្រុមហ៊ុនមួយក្នុង ចំណោមក្រុមហ៊ុនទាំង៥ ត្រូវបានជ្រើសរើស ដើម្បីដំណើរការតាក់ស៊ីហោះហើរ ។

វាបានប្រើយានដែលមានកៅអីតែមួយ ផលិតដោយសហរដ្ឋអាមេរិក ខុសពីយានតាមរំពឹងថា នឹងត្រូវដាក់ពង្រាយសម្រាប់ ព្រឹត្តិការណ៍រយៈពេល ១៨៤ ថ្ងៃនាឆ្នាំ ២០២៥។ ការធ្វើតេស្តិ៍យាននេះ បានឡើងត្រង់ឡើងលើអាកាស ដោយលើកដោយកង្ហារជាច្រើនរបស់វាប្រហែល ១០ វិនា ទីបន្ទាប់ពីការ ធ្វើឲ្យសកម្ម ខណៈហោះបានប្រហែល ៨ ម៉ែត្រពីលើដី វាបានរំកិលថយក្រោយ ទៅមុខ ឆ្វេង និងស្តាំ ហើយលាតសន្ធឹង ច្រើនដងមុនពេលចុះចត ។

យាននេះត្រូវបានហោះហើរដោយ Masatoshi Kumagai ជាអ្នកបើកបរដែលមានអាជ្ញាប័ណ្ណ និងជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន GMO Internet Group Inc ដែលផ្តល់សេវាសន្តិសុខតាមអ៊ីនធើណេត សម្រាប់ប្រតិបត្តិការរថយន្តហោះហើរ និងយន្តហោះគ្មានមនុស្សបើក។ លោក Kumagai បានទទួលការហ្វឹកហ្វឺន នៅសហរដ្ឋអាមេរិកសម្រាប់ការហោះហើរ នោះបាននិយាយបន្ទាប់ពីនោះថា វាមានអារម្មណ៍ថា “ដូចជាការប្រើប្រាស់ ឧបករណ៍ហ្គេម” ។

ខ្ញុំគិតថា បញ្ហាឥឡូវនេះមិនមែនជាបច្ចេកវិទ្យាទេ ប៉ុន្តែបញ្ហាប្រឈមដ៏ធំ នៅខាងមុខគឺបទប្បញ្ញត្តិរបស់ជប៉ុន និងអារម្មណ៍របស់អ្នកស្រុក អំពីសុវត្ថិភាព។ រថយន្តហោះបានគ្រោងសម្រាប់ការតាំង ពិព័រណ៌នឹងផ្ទុកមនុស្សពី ២ទៅ ៥ នាក់ក្នុងម្នាក់ៗ ហើយមានបំណងភ្ជាប់ ផ្នែកចំនួន៣ នៃទីកន្លែងនៅលើ Yumeshima ជាកោះសិប្បនិម្មិតនៅ Osaka ៕

Most Popular

To Top