អូតាវ៉ា៖ រដ្ឋមន្ត្រីការពារជាតិកាណាដាលោកស្រី Anita Anand កាលពីថ្ងៃពុធបានប្រកាសកញ្ចប់ ជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន ដែលកំពុងតស៊ូប្រយុទ្ធជាមួយនឹងរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
លោកស្រី Anand បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដែលចេញដោយក្រសួងការពារជាតិកាណាដាថា ប្រទេសកាណាដា នឹងផ្តល់អំណោយប្រហែល ៨,០០០ គ្រាប់នៃគ្រាប់ ១៥៥ មីល្លីម៉ែត្រ ក៏ដូចជាកាំជ្រួចការពារ ដែនអាកាសចំនួន ១២ ដើម ដែលបានមកពីសារពើភ័ណ្ឌ របស់កងកម្លាំងប្រដាប់ អាវុធកាណាដា (CAF) ដើម្បីទ្រទ្រង់ប្រព័ន្ធការពារដែនអាកាស ដែលកំពុងដាក់ពង្រាយក្នុងប្រទេសអ៊ុយក្រែន។

លោកស្រី Anand បានលើកឡើងថា ប្រទេសកាណាដាក៏នឹងបរិច្ចាគ គ្រាប់រំសេវហ្វឹកហាត់រថក្រោះ ១០៥មីលីម៉ែត្រ ជាង ១៨០០ ជុំផងដែរ ដើម្បីគាំទ្រដល់ការបរិច្ចាគរថក្រោះ Leopard 1 ដែលប្រកាសដោយដាណឺម៉ាក អាល្លឺម៉ង់ និងហូឡង់។
លោកស្រី ក៏បានបញ្ជាក់ផងដែរថា CAF បានចាប់ផ្តើមការដឹកជញ្ជូនរថក្រោះប្រយុទ្ធសំខាន់ Leopard 2 បន្ថែមទៀតដែលសន្យា ដោយកាណាដានៅចុងខែកុម្ភៈ។
ប្រទេសកាណាដា បានប្រគល់រថក្រោះប្រយុទ្ធសំខាន់ Leopard 2 ចំនួន ៨គ្រឿងទៅកាន់អ៊ុយក្រែនជាសរុប។ ការចេញផ្សាយបានឲ្យដឹងថា រថក្រោះទាំងប្រាំបី និង រថពាសដែក គ្រឿងបរិក្ខារបន្ថែម និងគ្រាប់រំសេវ ដែលផ្តល់ដោយប្រទេសកាណាដា ត្រូវបានគេរំពឹងថា នឹងមានវត្តមាននៅក្នុង ប្រទេសអ៊ុយក្រែន ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ មក ប្រទេសកាណាដា បានប្តេជ្ញាផ្តល់ជំនួយផ្នែកយោធាផ្សេងទៀតដល់អ៊ុយក្រែន រួមទាំងរថពាសដែក គំរូពាណិជ្ជកម្មរបស់សមាជិក ព្រឹទ្ធសភាជាង ២០០ គ្រឿង ប្រព័ន្ធកាំជ្រួចពីផ្ទៃទៅអាកាសកម្រិតខ្ពស់ថ្នាក់ជាតិ ជាមួយនឹងគ្រាប់បែកដែលពាក់ព័ន្ធ រថពាសដែក ៣៩ គ្រឿង និងអាវុធប្រឆាំងរថក្រោះ ៕
ប្រែសម្រួល ឈូក បូរ៉ា
