ព័ត៌មានអន្តរជាតិ

អាមេរិក យល់ព្រមលក់មីស៊ីល បញ្ជាពីចំងាយ ជាង២០០គ្រាប់ទៀត ឲ្យអូស្ត្រាលី

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្រសួងការបរទេស របស់សហរដ្ឋអាមេរិក បានសម្រេចចិត្តអនុម័តលក់ កញ្ចប់អាវុធដែលជាប្រភេទ មីស៊ីល បញ្ចាពីចំងាយឬ Cruise Missile ប្រមាណជា២២០គ្រាប់ទៀតឲ្យប្រទេសអូស្ត្រាលី។

មីស៊ីលជាច្រើន រយគ្រាប់ទៀត ត្រូវបានប្រកាសលក់ឲ្យអូស្ត្រាលី បន្ទាប់ពីអាមេរិកទើបតែបានប្រកាសលក់ នាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ ចំនួន៥គ្រឿង ក្រោមកតិកាសញ្ញា AUKUS កាលពីប៉ុន្មានថ្ងៃកន្លងមកនេះឲ្យរដ្ឋាភិបាលអូស្ត្រាលីដូចគ្នាដែរ។

កិច្ចព្រមព្រៀងទិញលក់ ដែលជឿជាក់ថា នឹងមានតម្លៃប្រមាណជា៨៩៥លានដុល្លារ នឹងអាចធ្វើឲ្យ Cruise Missile ទាំងនោះយកទៅបំពាក់និង ប្រើប្រាស់ជាមួយនឹងនាវាមុជទឹក Virginia-class submarines ទាំង៥គ្រឿង បានតែម្តងដោយមិនចាំបាច់ទិញ បន្ថែមនៅពេលក្រោយនោះទេ។

ទោះបីជាយ៉ាងណាក្តីកិច្ច ព្រមព្រៀងលក់អាវុធយ៉ាងច្រើន ពីអាមេរិកឲ្យអូស្ត្រាលីលើកនេះ បានទទួលរងនូវប្រតិកម្មខ្លាំងៗ ពីសំណាក់រដ្ឋាភិបាលទីក្រុង ប៉េកាំង ដោយបានព្រមានចំៗ ចំពោះការសម្រេចចិត្តមួយនេះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top