ព័ត៌មានអន្តរជាតិ

តុលាការអន្តរជាតិ ICC ចេញដីកាចាប់ខ្លួនលោក Putin ពីបទឧក្រិដ្ឋកម្មសង្គ្រាម

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាតុលាការអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួនមួយ សំដៅលោកប្រធានា ធិបតីរុស្សី Vladimir Putin ក្រោមបទចោទប្រកាន់ពីទោសឧក្រិដ្ឋកម្មសង្គ្រាម។

សេចក្តីប្រកាសតុលាការក៏បានបញ្ជាក់ដែរថា លោកប្រធានាធិបតីរុស្សី គឺជាអ្នកទទួលខុសត្រូវលើបទឧក្រិដ្ឋកម្មសង្គ្រាម ជាច្រើនករណីដែលក្នុងនោះគឺផ្តោតសំខាន់ ទៅលើការនិរទេសខុសច្បាប់ចំពោះកុមារជាច្រើននាក់ពី ប្រទេសអ៊ុយក្រែនចូលទៅក្នុងប្រទេសរុស្សី។

ក្នុងនោះផងដែរ ICC ក៏បានបញ្ជាក់ដែរថាទោសឧក្រិដ្ឋកម្មទាំងនោះ គឺបានប្រព្រឹត្តិទៅនៅក្នុងប្រទេសអ៊ុយក្រែនគិតចាប់ តាំងតែពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ មកទល់បច្ចុប្បន្នគឺជាពេលវេលាដែលរុស្សីបានបើក ប្រតិបត្តិការលុកលុយ លើអ៊ុយក្រែន។

រដ្ឋាភិបាលទីក្រុងមូស្គូទោះបីជាយ៉ាងណាក្តីបាន ចេញមកធ្វើការបដិសេធនូវរាល់ការចោទ ប្រកាន់ទាំងនោះនិងដោយបាន ហៅការសម្រេចចិត្តនិងដីកាទាំងនោះ ថាគ្រាន់តែជាការ ខឹងសំបារនិងការសងសឹងប៉ុណ្ណោះហើយ ICC មានសិទ្ធក្នុងការអនុវត្តច្បាប់ជាមួយនឹង បណ្តាប្រទេសជាសមាជិកប៉ុណ្ណោះខណៈ ដែលរុស្សីមិនស្ថិតនៅក្នុងបញ្ជីសមាជិក របស់ពួកគេឡើយ៕

ប្រែសម្រួល៖ស៊ុនលី
https://www.bbc.com/news/world-europe-64992727

Most Popular

To Top