ព័ត៌មានអន្តរជាតិ

បេសកកម្ម របស់ណាសា ទៅកាន់ភពសៅរ៍ មានគោលបំណងស្វែងយល់ អំពីគីមីសាស្ត្រនៃជីវិត

អាមេរិក ៖ នេះបើយោងតាមមជ្ឈមណ្ឌលហោះហើរអវកាស Goddard របស់អង្គការណាសាក្នុងរដ្ឋ Maryland បានប្រាប់ឲ្យដឹងថា ណាសា “NASA” សង្ឃឹមថានឹងយល់ពីរបៀប ដែលជីវិតនៅលើផែនដី បានចាប់ផ្តើមតាមរយៈបេសកកម្មថ្មីមួយ ទៅកាន់ព្រះច័ន្ទយក្ស របស់ភពសៅរ៍ Titan នៅឆ្នាំ២០២៧ ខាងមុខនេះនេះយោងតាមការ ចេញផ្សាយពីគេហទំព័រ MSN ។

បេសកកម្មដ៏មានមហិច្ឆតា ដែលមានឈ្មោះថា “Dragonfly” នឹងក្លាយជាបេសកកម្មទីបួននៅក្នុងកម្មវិធី New Frontiers របស់ណាសា។ បេសកកម្មនេះត្រូវបានគេរំពឹងថា នឹងទៅដល់ទីតាន នៅឆ្នាំ២០៣០ ហើយមានគោលបំណងបន្ថែម ការយល់ដឹងរបស់យើង អំពីការអភិវឌ្ឍន៍ជីវិតលើសកលលោក ។

ណាសា សង្ឃឹមថានឹងសម្រេចបាន នូវគោលដៅនេះ ដោយមានជំនួយពី Dragonfly Mass Spectrometer (DraMS) ជាឧបករណ៍ដែលត្រូវបានរចនាឡើង ដើម្បីជួយអ្នកវិទ្យាសាស្ត្រឱ្យយល់ច្បាស់ អំពីគីមីសាស្ត្រ នៅលើ Titan ។
ចំណេះដឹងដែលទទួលបាននៅលើ Titan នឹងជួយឲ្យយល់ពីរបៀបដែលដំណើរការគីមី ដែលហៅថា Prebiotic Chemistry បាននាំមកនូវជីវិតនៅទីនេះនៅលើផែនដី។ DraMS នឹងស្កេនតាមរយៈការវាស់វែង នៃគំរូពីសម្ភារៈផ្ទៃរបស់ Titan សម្រាប់ភស្តុតាងនៃគីមីសាស្ត្រ។
រូបភាពនៃភពសៅរ៍ និង ព្រះច័ន្ទរបស់វា ត្រូវបានថត ដោយយាន Voyager 1 របស់អង្គការណាសា ចំណែកទីតានគឺជាមន្ទីរពិសោធន៍ ដ៏ល្អមួយដើម្បីសិក្សាពីដំណើរ ការគីមី និងសក្តានុពល នៃបរិស្ថានក្រៅភពដោយសារតែគីមីសាស្ត្រស្មុគស្មាញ និងសម្បូរកាបូន មហាសមុទ្រខាងក្នុងរបស់វា និងវត្តមានពីមុន នៃទឹករាវនៅលើផ្ទៃរបស់វា ៕

Most Popular

To Top