ព័ត៌មានអន្តរជាតិ

បណ្តាប្រទេសនៅអឺរ៉ុប ព្រមព្រៀងចូលលុយគ្នា ទិញអាវុធឱ្យអ៊ុយក្រែន

បរទេស ៖ ប្រទេសនៅសហភាពអឺរ៉ុប ចំនួន ១៨ បានព្រមព្រៀងគ្នា ក្នុងការទាញយកកាំភ្លើង ពីឃ្លាំងស្តុកកាំភ្លើងធំរបស់ពួកគេ និងរួមគ្នាទិញគ្រាប់ផ្លោងបន្ថែមទៀត ដូច្នេះពួកគេអាចផ្តល់មួយលាន គ្រាប់ដល់អ៊ុយក្រែន ក្នុងរយៈពេល ១២ ខែខាងមុខ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ ត្រូវបានបញ្ចប់នៅក្នុងកិច្ចប្រជុំ នៃរដ្ឋមន្ត្រីការបរទេស និងការពារជាតិ របស់សហភាពអឺរ៉ុបកាលពីថ្ងៃចន្ទ។ សម្ព័ន្ធមិត្តលោកខាងលិច របស់អ៊ុយក្រែនកំពុងប្រកួតប្រជែងដើម្បីធានាថា ទីក្រុងគៀវមានអាវុធដែលខ្លួនត្រូវការ ដើម្បីប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី បន្ទាប់ពីអគ្គលេខាធិការ អង្គការណាតូលោក Jens Stoltenberg បានព្រមានកាលពីខែមុនថាជម្លោះកំពុងប្រើប្រាស់គ្រាប់រំសេវក្នុងល្បឿន លឿន “ខ្ពស់ជាងអត្រាផលិតកម្ម បច្ចុប្បន្នរបស់យើងច្រើនដង” ។

ប្រធានគោលនយោបាយ ការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បាននិយាយកាលពីថ្ងៃចន្ទថា “យើងកំពុងបោះជំហាន សំខាន់មួយឆ្ពោះទៅរកការផ្តល់នូវការ សន្យារបស់យើងក្នុងការផ្តល់ឱ្យអ៊ុយក្រែន នូវគ្រាប់កាំភ្លើងធំបន្ថែមទៀត” ។ លោក​បាន​បន្ថែម​ថា ការ​បញ្ជា​ទិញ​គ្រាប់​ផ្លោង ១៥៥ មិល្លីម៉ែត្រ​នឹង​ត្រូវ​បាន​ប្រមូល​ផ្តុំ​គ្នា​យ៉ាង​លឿន​ តាម​រយៈ​ទីភ្នាក់ងារ ​ការពារ​សហភាព​អឺរ៉ុប។

ផែនការដែលបានអនុម័តកាលពីថ្ងៃច័ន្ទគឺផ្អែកលើសំណើរបស់លោក Borrell នៅដើមខែនេះក្នុងការផ្តល់ប្រាក់លើកទឹកចិត្តចំនួន ១ ពាន់លានអឺរ៉ូ (១.០៧ ពាន់លានដុល្លារ) នៅក្នុងការលើកទឹកចិត្ត ផ្នែកហិរញ្ញវត្ថុ របស់សហភាពអឺរ៉ុប ដល់ប្រទេសដែលប្តេជ្ញា ក្នុងការទាញយកសារពើភ័ណ្ឌគ្រាប់រំសេវ របស់ពួកគេសម្រាប់អ៊ុយក្រែន ក៏ដូចជា ១ ពាន់លានអឺរ៉ូផ្សេងទៀតដើម្បីជួយផ្តល់មូលនិធិលទ្ធកម្មរួមគ្នា នៃគ្រាប់ថ្មី៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top