ព័ត៌មានអន្តរជាតិ

New Update៖ ថៃ កំណត់យកថ្ងៃទី១៤ ខែឧសភា ជាថ្ងៃបោះឆ្នោតសកល

បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ថា លោក Ittiporn Boonpracong ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតបានបញ្ជាក់ថា នៅថ្ងៃទី១៤ ខែឧសភា ខាងមុខនឹងធ្វើការបោះឆ្នោតជាសកល ដែលការប្រកាសនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីសភាត្រូវបានរំលាយ ។
គួរបញ្ជាក់ថា ការប្រកាសនេះធ្វើឡើងនៅគ្រាដែលគណបក្សនានាបង្កើនការធ្វើយុទ្ធនាការសម្រាប់ការប្រកួតប្រជែងការបោះឆ្នោតទូទាំងប្រទេសដែលកំពុងកើតឡើងជាការប្រយុទ្ធគ្នារវាងក្រុមអភិរក្សនិយមនិយមយោធាដែលដឹកនាំដោយនាយករដ្ឋមន្ត្រីកំពុងកាន់អំណាចលោក ប្រាយុទ្ធ ចាន់ឧចា ប្រឆាំងនឹងគណបក្សភឿថៃ ដែលជាបក្សប្រឆាំងធំជាងគេដែលដឹកនាំដោយ គ្រួសារមហាសេដ្ឋី ស៊ីណាវ៉ាត្រា ។

លោក បា្រយុទ្ធ បានប្រាប់ដល់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា “វាដល់ពេលដែលត្រូវឆ្ពោះទៅមុខឆ្ពោះទៅរកការបោះឆ្នោត” ដោយបានលើកឡើងទៀតថា គណៈរដ្ឋមន្ត្រីរបស់លោកនៅតែគ្រប់គ្រងប្រទេសដដែល ។

ការប្រមូលផ្តុំគ្នាបានប្រព្រឹត្តទៅជាច្រើនខែមកហើយ ប៉ុន្តែពេលនេះភាគីនានាកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ។

គណបក្សភឿថៃត្រូវបានគេរំពឹងថា នឹងរៀបចំព្រឹត្តិការណ៍ជារៀងរាល់ថ្ងៃនៅទូទាំងប្រទេសថៃឡង់ដ៏ ដែលមានកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺនាង Paetongtarn ដែលបាននាំមុខការស្ទង់មតិជាបេក្ខជនដែលមានសក្តានុពលសម្រាប់នាយករដ្ឋមន្ត្រី ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top