ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹក ដាណឺម៉ាក បង្ហាញវត្តមានក្បែរ ទីតាំងផ្ទុះបំពង់ បង្ហូរហ្គាស Nord Stream 2

បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែត Berlingske កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា កងកម្លាំងទ័ពជើងទឹក របស់ប្រទេសដាណាម៉ាក ព្រមទាំងយោធា ដែលមានជំនាញមុជទឹក ជាច្រើននាក់បានធ្វើដំនើរ ទៅដល់ទីតាំងភាគខាងកើត នៃកោះ Bornholm ហើយដែលមិនឆ្ងាយប៉ុន្មានពីបំពង់បង្ហូរហ្គាស Nord Stream 2 ត្រង់កន្លែងផ្ទុះពីលើកមុននោះទេ។

ប្រភពដដែលទោះបីជាយ៉ាង ណា បានបញ្ជាក់ទៀតថានាវាឃ្លាំយកការណ៍ Flyvefisken-class ព្រមទាំងនាវាយោធាចំនួន២ គ្រឿងទៀត ព្រមទាំងក្រុមអ្នកមុជទឹកផង បានធ្វើដំណើរទៅដល់ទីតាំង ដែលកន្លងមកធ្វើបានអះអាងថា បានប្រទះឃើញវត្ថុដ៏ចម្លែកម្យ៉ាង ដែលនៅពីក្រោមបាតសមុទ្រ ប៉ុន្តែដាណឺម៉ាកមិនបានបញ្ជាក់ព័ត៌មាន លំអិតនៃបេសកកម្មនេះនោះទេ។

រំលឹកដែរថា កាលពីសប្តាហ៍មុនរដ្ឋមន្ត្រីការបរទេស ដាណឺម៉ាក បានអះអាងថា នឹងជួយធ្វើការបញ្ជាក់ជុំវិញ របាយការណ៍ ដែលក្រុមហ៊ុនហ្គាស Gazprom ធ្លាប់បានបញ្ជាក់ថាខ្លួនបានកំណត់ បាននិងមើលឃើញវត្ថុចម្លែកម្យ៉ាង ដែលស្ថិតនៅក្បែរទៅនឹងបំពង់បង្ហូរហ្គាស Nord Stream 2 ។

ក្រុមហ៊ុនបានបញ្ជូនរូបភាព ទៅកាន់អជ្ញាធរដាណឺម៉ាក ពីព្រោះថាវាស្ថិតនៅក្នុងដែនទឹក របស់ដាណឺម៉ាក ហើយបានស្នើសុំ ឲ្យអជ្ញាធរជួយធ្វើការស្រាវជ្រាវ ពីព្រោះថាមានការសង្ស័យថា វាមានពាក់ព័ន្ធទៅនឹងហេតុការណ៍ផ្ទុះបំពង់ បង្ហូរហ្គាសរបស់រុស្សី កាលពីពេលកន្លងមក៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top