ព័ត៌មានអន្តរជាតិ

ភ្នាក់ងាររបស់លោក Yoo Yeon Seok នឹងបន្តការប្ដឹងតវ៉ា បន្ទាប់ពីអ្នកចោទប្រកាន់មិនពិត បានសុំទោស

សេអ៊ូល៖ទីភ្នាក់ងាររបស់តារាសម្តែងកូរ៉េខាងត្បូង លោក Yoo Yeon Seok បាននិយាយថា ពួកគេនឹងបន្តចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងអ្នកចោទប្រកាន់មិនពិត បើទោះបីជាបុគ្គលដែលទទួលខុសត្រូវបានសុំទោសក៏ដោយ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop។

King Kong by Starship បាននិយាយកាលពីថ្ងៃទី ២២ ខែមីនាថា ពួកគេនឹងដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងបុគ្គលដែលបានចោទប្រកាន់លោក Yoo Yeon Seok ពីបទរំលោភអំណាចរបស់លោក និងមិនគោរពសន្តិសុខ។ ក្រោយពីភ្នាក់ងារបានបញ្ជាក់ថា ពួកគេនឹងចាត់វិធានការតាមផ្លូវច្បាប់ អ្នកបង្ហោះដំបូងបានសុំទោស និងសារភាពថា ពួកគេបានប្រឌិតរឿងនេះចេញមកពីការប្រច័ណ្ឌ។

អ្នកនិយមលេងអ៊ីនធើណេត ‘A’ បានសរសេរនៅលើបណ្តាញអ៊ីនធើណេតថា ខ្ញុំសរសេរការបង្ហោះនេះចេញពីការច្រណែន ព្រោះលោក Yoo Yeon Seok តែងតែបង្ហាញមុខក្នុងកម្មវិធីកម្សាន្តផ្សេងៗ ហើយកំពុងពេញនិយម។

អ្នកចោទប្រកាន់មិនពិតបានសុំទោស និងពន្យល់ថា ខ្ញុំមិនដឹងថារឿងនេះនឹងផ្ទុះឡើងទេ។ ខ្ញុំសុំទោស Yoo Yeon Seok ខ្ញុំមិនដែលជួបគាត់ដោយផ្ទាល់ទេ ប៉ុន្តែខ្ញុំគិតថា លោកជាមនុស្សដែលមានចរិតល្អ ខ្ញុំនឹងមិនលុបវាចោលទេ។

ជាការឆ្លើយតប King Kong by Starship បានបង្ហោះសេចក្តីថ្លែងការណ៍ផ្លូវការមួយដោយនិយាយថា យើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះស្ថានភាពនេះ ហើយដូចដែលបានលើកឡើងពីមុនមក ពួកយើងគ្រោងនឹងបន្តដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងអ្នកបង្ហោះរូបនេះពីបទបង្ហាញការពិតមិនពិត និងការបរិហារកេរ្តិ៍ដោយគ្មានការយោគយល់៕ដោយ៖លី ភីលីព

Most Popular

To Top