ប៊ែកឡាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ថា ក្រុមប្រឹក្សាអ្នកជំនាញ សេដ្ឋកិច្ចអាល្លឺម៉ង់ ហៅកាត់ថា (GCEE) បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃពុធថា សេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ ត្រូវបានព្យាករណ៍ថានឹងថយការ ធ្លាក់ចុះនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២៣ ជាមួយនឹងកំណើនផលិតផល ក្នុងស្រុកសរុប ហៅកាត់ថា (GDP)០,២ភាគរយ ។
យោងតាមការលើកឡើងរបស់អ្នកជំនាញបានឱ្យដឹងថា ទស្សនវិស័យរយៈពេលខ្លីបាន “ប្រសើរឡើងបន្តិច” ដោយសារតែស្ថានភាពផ្គត់ផ្គង់ថាមពលមានស្ថិរភាព និងតម្លៃលក់ដុំកម្រិតទាប ។
នៅក្នុងការព្យាករណ៍ពីមុនរបស់ខ្លួនដែលបានចេញផ្សាយកាលពីរដូវស្លឹកឈើជ្រុះកន្លងទៅ ក្រុមប្រឹក្សាបានឲ្យដឹងថា សេដ្ឋកិច្ចអាល្លឺម៉ង់ នឹងធ្លាក់ចុះ០,២ភាគរយនៅក្នុងឆ្នាំនេះ ។
លោកស្រី Monika Schnitzer ប្រធាន GCEE បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការបាត់បង់អំណាចទិញ ដោយសារតែអតិផរណា លក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង និងការស្ទុះងើបឡើងវិញ យឺតនៃតម្រូវការបរទេសរារាំង ការកើនឡើងខ្លាំងនៅក្នុងឆ្នាំនេះ និងឆ្នាំក្រោយ” ។
ក្រុមប្រឹក្សាបានបញ្ជាក់ថា ការបើកដំណើរការឡើងវិញរបស់ប្រទេសចិន បន្ទាប់ពីការបង្កើនប្រសិទ្ធភាពនៃការឆ្លើយតប ជំងឺកូវីដ-១៩ របស់ខ្លួន ផ្ទុយទៅវិញអាច “ជំរុញ” កំណើន GDP របស់អាល្លឺម៉ង់ ដោយសារតម្រូវការរបស់ចិ ននឹង “កើនឡើង ដូច្នេះហើយផ្តល់អត្ថប្រយោជន៍” ដល់ពាណិជ្ជកម្មបរទេស ។
យោងតាមតួលេខផ្លូវការបានឱ្យដឹងថា ប្រទេសចិន នៅតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់អាល្លឺម៉ង់ សម្រាប់ឆ្នាំទី៧ ជាប់ៗគ្នាក្នុងឆ្នាំ២០២២ 2022 ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា