ព័ត៌មានអន្តរជាតិ

Update៖ យោធាចិន ព្រមាននាវាចម្បាំងអាមេរិក ឲ្យចាកចេញពីដែនទឹករបស់ខ្លួន នៅសមុទ្រចិនខាងត្បូង

ប៉េកាំង៖ ទូរទស្សន៍ Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ យោធាចិន បានលើកឡើងថា ខ្លួនបានព្រមាននាវាចម្បាំងរបស់សហរដ្ឋអាមេរិកឱ្យ “ចាកចេញពី” ដែនទឹកនៅក្នុង សមុទ្រចិន ខាងត្បូងដែលមានជម្លោះ ហើយកងកម្លាំងអាមេរិក បានធ្វើការអះអាងដែលបានបដិសេធភ្លាមៗថា ជារឿង “មិនពិត” ។

ប្រទេសចិន ទាមទារអធិបតេយ្យភាពលើសមុទ្រចិនខាងត្បូងទាំងមូល ដែលជាផ្លូវទឹកយុទ្ធសាស្ត្រដែលឆ្លងកាត់ ពាណិជ្ជកម្មរាប់ពាន់លានដុល្លារក្នុង១ឆ្នាំៗ បើទោះបីជាតុលាការអន្តរជាតិសម្រេចថា ការអះអាងនេះមិន មានមូលដ្ឋានផ្លូវច្បាប់ក៏ដោយ។

ប្រទេសហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងប្រ៊ុយណេ សុទ្ធតែមានការទាមទារត្រួតស៊ីគ្នានៅក្នុងដែនសមុទ្រ ខណៈដែលសហរដ្ឋអាមេរិក បានបញ្ជូននាវាកងទ័ពជើងទឹកឆ្លងកាត់ប្រទេសនេះ ដើម្បីធានាសេរីភាព នៃការធ្វើនាវាចរណ៍នៅក្នុងដែនទឹកអន្តរជាតិ ។

បញ្ជាការដ្ឋានប្រចាំភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន (PLA) បានឲ្យដឹងថា នាវាពិឃាត USS Milius កាលពីថ្ងៃព្រហស្បតិ៍បានចូលក្នុងដែនទឹកជុំវិញប្រជុំកោះ Paracel ដែលត្រូវបានទាមទារដោយវៀតណាមផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top