ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹករុស្ស៊ីបាញ់ សាកល្បងមីស៊ីលល្បឿនលឿន ជាងសំឡេង កម្ទេចគោលដៅ សត្រូវ នៅសមុទ្រជប៉ុន

បរទេស៖ នាវាបំពាក់មីស៊ីល (TOF) ចំនួនពីរគ្រឿងបានបាញ់សាកល្បង មីស៊ីលប្រឆាំងនាវា ដែលជាមីស៊ីលប្រភេទ Moskit និងបានបំផ្លាញគំរូគោលដៅមួយនៅក្នុង ឈូងសមុទ្រ Peter the Great Gulf ក្នុងសមុទ្រជប៉ុន, នេះបើយោងតាមវីដេអូ ដែលចេញផ្សាយ ដោយកងនាវាចរប៉ាស៊ីហ្វិករុស្ស៊ី ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅខ្សែអាត់វីដេអូបង្ហាញ ពីនាវាផ្ទុកមីស៊ីលដែលធ្វើដំណើរ ទៅកាន់ទីតាំងបាញ់បង្ហោះរបស់ពួកគេ ក្នុងចំណោមផ្ទាំងទឹកកក និង ការបាញ់មីស៊ីលប្រឆាំងនាវា Moskit ។

កងទ័ពជើងទឹករុស្ស៊ី បានឱ្យដឹងថា “ក្រុមវាយប្រហារ ដែលជានាវាបាញ់មីស៊ីលដែលមាននាវាផ្ទុកមីស៊ីលចំនួន២គ្រឿង បានធ្វើការវាយប្រហាររួមគ្នា ប្រឆាំងនឹង ខែលការពារសមុទ្រ ដែលក្លែងធ្វើនាវាប្រយុទ្ធរបស់សត្រូវក្លែងបន្លំ ។ គោលដៅដែលមាន ចម្ងាយប្រហែល ១០០ គីឡូម៉ែត្រ ត្រូវបានវាយប្រហារ ដោយជោគជ័យ ដោយការវាយប្រហារ ដោយផ្ទាល់ពីមីស៊ីល Moskit ចំនួនពីរគ្រាប់។

យោងតាមកងកម្លាំងទ័ពជើងទឹក សុវត្ថិភាពនៃការបាញ់សាកល្បង ត្រូវបានធានាដោយកប៉ាល់លើផ្ទៃទឹក និងយន្តហោះពីអាកាសចរណ៍ កងទ័ពជើងទឹកភាគខាងជើង ៕

Most Popular

To Top