បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ការបាត់បង់ឧបករណ៍ប្រយុទ្ធជាច្រើន នៅក្នុងសង្គ្រាមប្រឆាំងជាមួយនឹងរុស្សី វាបានធ្វើឲ្យកងកម្លាំងយោធាអ៊ុយក្រែន ទាមទារចាំបាច់នូវការជួយផ្គត់ផ្គង់បន្ថែម ទាំងរថក្រោះនិងគ្រាប់កាំភ្លើង និងប្រព័ន្ធការពារអាកាសផង។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Christian Lindner បានសរសេរលិខិតបញ្ជូនទៅកាន់រតនាគារជាតិ កាលពីដើមសប្តាហ៍កន្លងមកនិងផ្ញើជូនឯកសារចម្លងទៅសភាជាតិផង ដើម្បីអាចធ្វើការពិភាក្សាដោយបិទទ្វាមួយ ចំពោះការបង្កើនជមនួយោធាជូន ទៅដល់ប្រទេសអ៊ុយក្រែន។
លោករដ្ឋមន្ត្រីត្រូវបានប្រភពដដែល អះអាងថាបានធ្វើលិខិតស្នើសុំ ៣,២ពាន់លានអឺរ៉ូ ឬត្រូវជា៣,៤៧ពាន់លានដុល្លារបន្ថែមទៀតសម្រាប់ជំនួយនៅក្នុងឆ្នាំនេះ និងប្រមាណជា៩,៥៤ពាន់លានដុល្លារទៀត សម្រាប់ឆ្នាំក្រោយបន្ថែមពីលើកញ្ចប់ជំនួយ ២,៣៩ពាន់លានដុល្លាររួចមកហើយ ដែលបានចំណាយឲ្យអ៊ុយក្រែន។
យោងតាមការស្រាវជ្រាវ ដោយក្រសួងការពារជាតិរបស់ប្រទេសរុស្សី បានឲ្យដឹងថាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តទាំងអស់នៅពេលបច្ចុប្បន្ននេះបានចំណាយជាទឹកប្រាក់ ប្រមាណជា១០០ពាន់លានដុល្លាររួចមកហើយ ទៅឲ្យប្រទេសអ៊ុយក្រែនគិតត្រឹមចុងឆ្នាំ២០២២៕ ប្រែសម្រួល៖ស៊ុនលី

