បរទេស៖ ទីបំផុតក្រោយកិច្ចប្រជុំ រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីររួចមក កាលពីថ្ងៃម្សិលមិញនេះ ទាំងប្រទេសចិន និងប្រទេសប្រេស៊ីល បានប្រកាសបញ្ឈប់ការប្រើប្រាស់ រូបិយវត្ថុជាលុយដុល្លារ ក្នុងដំណាក់ការអន្តរការី និងពង្រឹងការប្រើប្រាស់រូបិយវត្ថុក្នុងស្រុក របស់ប្រទេសទាំងពីរជំនួសវិញ។

យោងតាមការចេញផ្សាយ របស់RTកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឲ្យដឹងថា កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរនេះធ្វើឡើង ក្នុងគោលបំណងសំខាន់ ផ្តោតទៅល់ការធ្វើប្រតិបត្តិការទាំងពាណិជ្ជកម្ម និងហិរញ្ញវត្ថុហើយធ្វើយ៉ាងណា ឲ្យមានការប្រើប្រាស់ជំនួសវិញ ជាលុយប្រេស៊ីល (real) និងលុយចិន (renminbi)ឲ្យបានកាន់តែច្រើនឡើង។
អ្នកជំនាញជឿជាក់ថា ការសម្រេចចិត្តរបស់ចិន និងប្រេស៊ីលលើកនេះមិនត្រឹមតែ នឹងធ្វើឲ្យការជួញដូរទំនិញ និងការធ្វើពាណិជ្ជកម្មរវាងគ្នា អាចកាត់បន្ថយនូវថ្លៃដើមនោះទេ វាក៏នឹងថែមទាំងជួយសម្រួល ដល់សកម្មភាពវិនិយោគរវាងគ្នាកើនឡើងខ្លាំងផងដែរ។
គួរឲ្យដឹងដែរថាមុននេះ ធនាគារជាតិចិន PBOC បានបញ្ជាក់អំពីការរំពឹងទុកជាមុនបានថា កម្មវិធីសាកល្បងឈប់ប្រើប្រាស់លុយដុល្លារនេះ នឹងអាចជួយជំរុញការប្រើប្រាស់លុយ renminbi និងលុយ real នៅតាមតំបន់នានា នៃប្រទេសទាំងពីរមានសកម្មភាព កាន់តែច្រើនឡើងនៅគ្រប់តំបន់ទាំងអស់ទូទាំងប្រទេស៕
