ព័ត៌មានអន្តរជាតិ

ការនាំចេញវិស័យយោធា របស់ឥណ្ឌា ទទួលបានចំនួនកំណត់ត្រា

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាការនាំចេញរបស់ប្រទេសឥណ្ឌា ចំពោះវិស័យយោធាកាលពីឆ្នាំសារពើពន្ធ២០២២ដល់២០២៣ឬគិតត្រឹមខែមិនាឆ្នាំ២០២៣នេះមានកើនឡើង ដល់កំណត់ត្រាថ្មីមួយ។

ប្រភពដដែលបានបង្ហាញថាការនាំចេញមានចំនួនទៅដល់១៦០ពាន់លានរូពីឬត្រូវជា១,៩៤ពាន់លានដុល្លារអាមេរិកស្ថិតនៅក្នុងអត្រាកើនឡើងប្រមានជា៣៦៥លានដុល្លារលើសឆ្នាំចាស់និងកើនឡើងដល់ទៅ១០ដងនៃទំហំការនាំចេញកាលពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៧។

ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បច្ចុប្បន្ននេះឥណ្ឌាកំពុងនាំចេញទៅកាន់ប្រមានជា៨៥ប្រទេសហើយឧស្សាហកម្មឥណ្ឌាបានបង្ហាញពីសមត្ថភាពនៃការរចនា និងការអភិវឌ្ឍន៍របស់ខ្លួនទៅកាន់ពិភពលោក ជាមួយនឹងក្រុមហ៊ុនចំនួន១០០រួចមកហើយដែលនាំចេញផលិតផលការពារជាតិនាពេលបច្ចុប្បន្ន ។

ដើម្បីជំរុញការនាំចេញផលិតផលការពារជាតិ រដ្ឋាភិបាលឥណ្ឌាក្នុងរយៈពេលពី៥ ទៅ ៦ឆ្នាំចុងក្រោយនេះ ឥណ្ឌាបានយកគំនិតផ្តួចផ្តើមគោលនយោបាយមួយចំនួន និងអនុវត្តកំណែទម្រង់ រួមទាំងការសម្រួលនីតិវិធីនាំចេញ និងធ្វើឱ្យឧស្សាហកម្មកាន់តែមានភាពស្និទ្ធស្នាលក្នុងការធ្វើអាជីវកម្មជាមួយការនាំចេញតាមអ៊ីនធឺណិតផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

https://english.news.cn/asiapacific/20230402/baeb93c2552a46c2b11311ad3804fcbe/c.html

Most Popular

To Top