ព័ត៌មានអន្តរជាតិ

នាវាចម្បាំងរុស្សី២គ្រឿងបំពេញទស្សនកិច្ច នៅប្រទេសអាហ្វ្រិកខាងកើត

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា នាវាចម្បាំងមួយគ្រឿងរបស់ប្រទេសរុស្សី បានបំពេញទស្សនកិច្ចនផែអន្តរជាតិ នៃប្រទេស Djibouti ស្ថិតនៅក្នុងទ្វីបអាហ្វ្រិកប៉ែកខាងកើត។

ដំណើរទស្សនកិច្ចដែលធ្វើឡើង ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី រវាងប្រទេសទាំងពីរផងនោះបានធ្វើឡើង តាំងតែពីថ្ងៃទី២៦ថ្ងៃទី២៧និងថ្ងៃទី២៨ខែមិនាមកម្ល៉េះ។

នាវាចម្បាំងទាំងពីរគ្រឿងរបស់រុស្សី ត្រូវបានគេដឹងថាគឺជានាវាដែលប្រតិបត្តិការជាទៀងទាត់ នៅតាមសមុទ្រអាត្លង់ទិកសមុទ្រឥណ្ឌានិងសមុទ្រមេឌីទេរ៉ាណេ ហើយដំណើរទស្សនកិច្ចលើកនេះធ្វើឡើង ដើម្បីការងារផងនិងដើម្បីឲ្យនាវិកបានឈប់សម្រាកលំហែខ្លះផង។

គួរឲ្យដឹងដែរថាជាផ្នែកមួយ នៃដំណើរទស្សនកិច្ចផងដែរនេះ ក្រុមមន្ត្រីមកពីទីក្រុងមូស្គូ និងប្រទេស Djibouti ក៏បានបើកការពិភាក្សាទៅលើប្រធានបទផ្សេងៗទៀត ដូចជាបញ្ហាទាក់ទងនឹងការធានាសុវត្ថិភាពការ ធ្វើនាវាចរណ៍នៅឆ្នេរសមុទ្រអាហ្វ្រិក និងក្នុងតំបន់សមុទ្រក្រហមដែរ៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top