ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងជើង សាកល្បងតេស្តយន្តហោះ គ្មានមនុស្សបើកដែល អាចវាយប្រហារ​ ពីក្រោមទឹកដើរដោយ

ថាមពលនុយក្លេអ៊ែរ
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ថាប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រទេសកូរ៉េខាងជើង បានធ្វើការសាកល្បងមួយផ្សេងទៀត នៃយន្តហោះគ្មានមនុស្សបើកវាយប្រហារ ក្រោមទឹកដែលមានសមត្ថភាពនុយក្លេអ៊ែរ ។

នេះជាការបង្ហាញពីកម្លាំងចុងក្រោយ ប្រឆាំងនឹងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ។

គេបានដឹងថា ប្រទេសនេះបានសាកល្បងអាវុធនុយក្លេអ៊ែរ ប្រភេទមួយផ្សេងទៀតដែលមិនមានមនុស្សបើកហៅថា Haeil-2 ក្នុងរយៈពេល១សប្តាហ៍បន្ទាប់ពីខ្លួនបានបង្ហាញប្រព័ន្ធយន្តហោះ គ្មានមនុស្សបើកក្រោមទឹកថ្មីមួយដែលមានឈ្មោះថា
Haeil1ដែលបកប្រែថាជារលកយក្សស៊ូណាមិជាភាសាកូរ៉េដែលត្រូវបានរចនាឡើងដើម្បីធ្វើការវាយប្រហារដោយសម្ងាត់នៅក្នុងដែនទឹករបស់សត្រូវ ។

ក្រុមអ្នកវិភាគបានលើកឡើងថា កូរ៉េខាងជើង កំពុងបង្ហាញសមត្ថភាពចែកចាយនុយក្លេអ៊ែរ ចម្រុះរបស់ខ្លួនប្រឆាំងនឹងក្រុងវ៉ាស៊ីនតោន និងសេអ៊ូល ទោះបីជាពួកគេមានការសង្ស័យថា តើយាននៅក្រោមទឹកនេះត្រៀមខ្លួន សម្រាប់ការដាក់ពង្រាយឬយ៉ាងណាក្តី ។

នៅក្នុងអំឡុងពេលនៃការសាកល្បង ប្រព័ន្ធអាវុធយុទ្ធសាស្ត្រក្រោមទឹកចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមេសា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ថា KCNA បានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើកបានធ្វើដំណើរក្នុងចម្ងាយ ១.០០០គីឡូម៉ែត្រ ពីក្រោមទឹករយៈពេល៧១ម៉ោង៦នាទី ហើយបានទៅដល់គោលដៅ ដែលបានបង្កើតឡើងធ្វើដោយជោគជ័យ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top