ព័ត៌មានអន្តរជាតិ

ចិនបើកសមយុទ្ធយោធា រយៈពេល៣ថ្ងៃក្បែរ ច្រកសមុទ្រកោះតៃវ៉ាន់

បរទេស៖យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាប្រទេសចិន បានធ្វើការប្រកាសបើកប្រតិបត្តិការយោធារ យៈពេល៣ថ្ងៃនៅក្បែរទៅនឹងច្រកសមុទ្រ នៃកោះតៃវ៉ាន់គិតចាប់ពីថ្ងៃសៅរ៍។

ប្រភពដដែលបានបន្តទៀតថាសមយុទ្ធយោធា ដែលធ្វើឡើងត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ ក្រោយពេលដែលដំណើរទស្សនកិច្ចរបស់ មេដឹកនាំលោកស្រីប្រធានាធីបតីកោះតៃវ៉ាន់ Tsai Ing Wen ទៅកាន់សហរដ្ឋអាមេរិកនោះ បានវិលត្រឡប់មកដល់កោះវិញ។

ទៅដល់អាមេរិកមេដឹកនាំកោះតៃវ៉ាន់ រូបនេះមិនខ្វាយខ្វល់នឹងការរិះគន់ និងព្រមានដោយរដ្ឋាភិបាលក្រុងប៉េកាំងឡើយ ហើយថែមទាំងបានជួបជាមួយនឹងមេដឹកនាំអាមេរិក សំខាន់ៗបូករួមទាំងប្រធានសភាលោក Kevin McCarthyផងដែរ។

គួរឲ្យដឹងដែរថាសមយុទ្ធយោធា ដែលត្រូវបានហៅឈ្មោះថា United Sharp Sword គឺជាសមយុទ្ធយោធាដែលរដ្ឋាភិបាលក្រុងប៉េកាំង បានគូសបញ្ជាក់ថាគឺជាសញ្ញាព្រមានខ្លាំងៗទៅលើកោះតៃវ៉ាន់ ដែលតែងតែព្យាយាមផ្តាច់ខ្លួន និងទាមទារសេរីភាពពីប្រទេសចិន។

យោងតាមការបញ្ជាក់ដោយ The Global Times បានឲ្យដឹងដែរថាសមយុទ្ធយោធាដែលមានការ ចូលរួមពីសំណាក់សព្វាវុធនិងបច្ចេកវិទ្យាអាវុធទំនើបបំផុតរបស់ចិន មានទាំងឧទ្ធម្ភាគចក្រនាវាចម្បាំង មីស៊ីលប្រឆាំងយន្តហោះចម្បាំង រថក្រោះព្រមទាំងមីស៊ីលចំងាយឆ្ងាយជាច្រើន ប្រភេទផ្សេងទៀតផងដែរ៕ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top