បរទេស៖សមាជិកសភាសហរដ្ឋអាមេរិកលោក Lindsey Graham បានធ្វើការប្រកាសកាលពីថ្ងៃម្សិលមិញនេះ លោកនឹងគាំទ្រចំពោះផែនការក្នុងការរៀបចំសម្ព័ន្ធភាព ជាមួយនឹងវិស័យការពារជាតិ របស់កោះតៃវ៉ាន់នាបេលខាងមុខ។
យោងតាមការចេញផ្សាយរបស់ RT បានបន្តទៀតថាសមាជិកសភារូបនេះ ក៏បានបង្ហាញអំពីការបើកភ្លើងខៀវរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ក្នុងការបញ្ជូនកងទ័័ពអាមេរិកទៅកាន់កោះតៃវ៉ាន់ ផងដែរទោះបីជាបានដឹងហើយថាចិន នឹងមិនឈរមើលផែនការនេះអនុវត្តទៅបានងាយៗក្តី។
គួរឲ្យដឹងដែរថាលោក Graham រូបនេះគឺជាសមាជិកសភានៃគណបក្សសាធារណៈ ដ៏មានឥទ្ធិពលរូបហើយកន្លងមកលោកតែងតែមានគំនិតជាប់ជានិច្ច ថាកិច្ចការងារការពារកោះតៃវ៉ាន់គឺជាអត្ថប្រយោជន៍ ដ៏សំខាន់សម្រាប់វិស័យសន្តិសុខជាតិរបស់អាមេរិក។
ថ្លែងទៅកាន់សារព័ត៌មានកាសែត The Fox News លោក Graham បានអះអាងថាគោលនយោបាយភាពមិនច្បាស់លាស់ ជាយុទ្ធសាស្ត្រនាពេលបច្ចុប្បន្ន របស់អាមេរិកលើកោះតៃវ៉ាន់ គឺមិនអាចទទួលបានគាំទ្រ អធិបតេយ្យភាពរបស់ចិនលើកោះនេះនោះទេ ហើយដូច្នេះគួរតែត្រូវបានជំនួសដោយកិច្ចព្រមព្រៀង ការពារជាផ្លូវការណាមួយជំនួសវិញ៕ប្រែសម្រួល៖ស៊ុនលី


