ព័ត៌មានអន្តរជាតិ

រ៉ុក្កែត SQX 1 បានបាញ់បង្ហោះ ដោយជោគជ័យ បន្ទាប់ពីបរាជ័យជាច្រើន

ចិន​ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលីបានប្រាប់ឲ្យដឹងថា គ្រាប់រ៉ុក្កែត SQX 1 ត្រូវបានបាញ់បង្ហោះដោយជោគជ័យកាលពីថ្ងៃសុក្រ នៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅវាលខ្សាច់ Gobi ភាគពាយ័ព្យនៃប្រទេសចិន ដោយបញ្ចប់ការបរាជ័យ ជាបន្តបន្ទាប់ របស់ម៉ូដែលនេះ ។

នេះបើយោងតាមវីដេអូឃ្លីបចេញផ្សាយដោយក្រុមហ៊ុន i-Space ជាក្រុមហ៊ុនផលិតរ៉ុក្កែតឯកជន ថា រ៉ុក្កែតជាគ្រាប់ទី៥ក្នុងស៊េរី SQX 1 បានផ្ទុះនៅម៉ោង ១២:00 ព្រឹក ពីកន្លែងបាញ់បង្ហោះ នៅកណ្តាលដីដ៏ធំល្វឹងល្វើយនៅមជ្ឈមណ្ឌល Jiuquan នៅទីក្រុងប៉េកាំងដែលបានអភិវឌ្ឍយានអវកាស ។

ក្រុមហ៊ុនបាននិយាយថា បន្ទាប់ពីការហោះហើររយៈពេល ១០ នាទី គ្រាប់រ៉ុក្កែតបានទៅដល់គន្លង ដែលបានកំណត់ជាមុនរបស់ខ្លួន ដោយមិនបានបញ្ជាក់ថា តើវាដឹកផ្កាយរណបឬអត់ ។ នេះបើយោងតាមអ្នករចនា បាននិយាយថា SQX 1 មាន៣ដំណាក់កាល ដំណើរការដោយឥន្ធនៈរឹង មានទម្ងន់ ៤២ តោន និងអង្កត់ផ្ចិត ១.៤ ម៉ែត្រ ។ សមត្ថភាពបាញ់បង្ហោះរបស់វាធ្វើឲ្យវាដឹកជញ្ជូនផ្កាយរណបមានទម្ងន់សរុប ៥០០ គីឡូក្រាមទៅក្នុងគន្លងព្រះអាទិត្យ ដែលមានចម្ងាយ ៥០០ គីឡូម៉ែត្រពីលើផែនដី ។

ការហោះហើរលើកដំបូងរបស់យាននេះ បានធ្វើឡើងកាលខែកក្កដា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌល Jiuquan ជាការកត់សម្គាល់បេសកកម្មគន្លង គោចរដ៏ជោគជ័យលើកដំបូង ដោយរ៉ុក្កែតឯកជនរបស់ចិន ។ ទោះយ៉ាងណាក៏ដោយ ជើងហោះហើរបីបន្ទាប់បានបរាជ័យ ដោយសារបញ្ហាបច្ចេកទេស។
ក្រៅពី i-Space មានក្រុមហ៊ុនឯកជន ពីរផ្សេងទៀត នៅប្រទេសចិនដែលបានប្រើប្រាស់រ៉ុក្កែត ផ្ទាល់ខ្លួនរបស់ពួកគេ សម្រាប់បេសកកម្មទៅ កាន់គន្លងគោចរ។ យោងតាមទិន្នន័យពីក្រុមហ៊ុនវិភាគទីផ្សារបានឲ្យដឹងថា មានសហគ្រាសឯកជនជាង ៤០០ នៅលើដីគោករបស់ចិន ចូលរួមក្នុងឧស្សាហកម្មអវកាស ហើយពួកគេរាប់សិបគឺ ផ្តោតលើការអភិវឌ្ឍន៍ និងផលិតគ្រាប់រ៉ុក្កែត ៕

Most Popular

To Top