តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) របស់អ៊ីរ៉ង់បានសាកល្បងដោយជោគជ័យនូវមីស៊ីលប្រឆាំងរថក្រោះវាយប្រហារកំពូលថ្មីបំផុតរបស់ខ្លួន។
កាសែត Tasnim បានដកស្រង់សម្តីលោក Ali Kouhestani ប្រធានអង្គការស្រាវជ្រាវ និងស្វ័យភាពនៃក្រុមជីហាត នៃ IRGC Ground ដែលមានឈ្មោះថា Sadid-365 ថា មីស៊ីលនេះគឺជាមីស៊ីលប្រឆាំងពាសដែក ដែលមានរយៈចម្ងាយ ៨ គីឡូម៉ែត្រ ដែលមានសមត្ថភាពបំផ្លាញរថពាសដែកផ្សេងៗគ្នា។
លោកបានសង្កត់ធ្ងន់ថា Sadid-365 ជាមីស៊ីលនាំផ្លូវដោយអុបទិកដែលមានសមត្ថភាពបាញ់ដល់គោលដៅដោយភាពច្បាស់លាស់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Kouhestani បានលើកឡើងថា នៅក្នុងដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍន៍ មីស៊ីលនេះនឹងត្រូវបានបំពាក់ដោយ ព្រុយបត់ និងប្រព័ន្ធគ្រប់គ្រងការបាញ់ ហើយត្រូវបានបំពាក់នៅលើនាវាផ្ទុកពាសដែកនៃកងកម្លាំង IRGC Ground Force ជាមួយនឹងកាំជ្រួចពីរនៅសងខាងនៃប៉មរបស់វា៕
ប្រែសម្រួល ឈូក បូរ៉ា