បរទេស៖ លោក Mick Wallace សមាជិកសភាអឺរ៉ុប (MEP) បានឲ្យដឹងថា ខណៈពេលដែលប្រទេសចិន បានបង្ហាញដល់ ពិភពលោកនូវផែន ការសន្តិភាព សម្រាប់វិបត្តិអ៊ុយក្រែន “សហរដ្ឋអាមេរិក និងអង្គការណាតូ មិនចង់ឱ្យសង្គ្រាមបញ្ឈប់” សម្រាប់ផលប្រយោជន៍ ផ្ទាល់ខ្លួនរបស់ពួកគេនោះទេ។
MEP អៀរឡង់បានប្រាប់កាសែតស៊ិនហួ ក្នុងអំឡុងពេលស្នាក់នៅទីក្រុង Chongqing ដែលជាការឈប់ចុង ក្រោយនៃដំណើរទស្សនកិច្ចរយៈពេល ៩ ថ្ងៃរបស់លោកទៅកាន់ប្រទេសចិនថា “វាជាការល្អដែលឃើញប្រទេសចិន បង្កើតផែនការសន្តិភាព” ។
លោក Wallace ដែលធ្លាប់បានទៅទស្សនាទីក្រុងប៉េកាំង ស៊ីអាន និងចេងឌូ ក្នុងដំណើរទៅប្រទេសចិនលើកដំបូង បានលើកឡើងថា លោកមានឱកាសស្វែងយល់បន្ថែមអំពីប្រទេស និងប្រជាជនរបស់ខ្លួន។
លោកបានបន្ដថា “ភាគច្រើននៃពិភពលោកកំពុងបោះឆ្នោតដើម្បីសន្តិភាព ហើយចិន រកឃើញថាខ្លួនឯងនៅ ខាងដូចគ្នាទៅនឹងភាគីពិភពលោកភាគច្រើន ហើយនោះពិតជាមានសារៈសំខាន់មិនគួរឱ្យជឿ”។
លោក Wallace បានបន្ថែមថា “សហរដ្ឋអាមេរិក និងអង្គការណាតូ មិនចង់ឱ្យសង្គ្រាមបញ្ឈប់នោះទេ ពួកគេបាន បញ្ឈប់សន្តិភាព” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ លោកបានថ្លែងថា “នោះជាការជួយរក្សាសង្គ្រាមឲ្យបន្តទៅមុខ” ដោយសង្កត់ធ្ងន់ថាសង្គ្រាមសមតែនឹងផលប្រយោជន៍នៃបរិវេណឧស្សាហកម្មយោធា សហរដ្ឋអាមេរិក និងអង្គការអូតង់។
លោកបានបញ្ជាក់ថា អ្នកខ្លះមកពីអឺរ៉ុប “មានភាពក្រអឺតក្រទមក្នុងការមកទីនេះ ហើយបង្រៀនជនជាតិ ចិនអំពីអ្វីដែលអ្នកគួរធ្វើ និងមិនគួរធ្វើ នៅពេលដែលយើងកំពុងជួយសម្រួលសង្រ្គាមដោយការបូមអាវុធចូលទៅក្នុងវា” ។
លោក Wallace បានអះអាងថា “មាននិន្នាការមួយដែលអឺរ៉ុបអាចនឹងបង្ខូចជំហររបស់ខ្លួនជាមួយនឹងប្រទេសចិន ដោយចំណាយផ្ទាល់ខ្លួន”។ សមាជិកសភាសហភាពអឺរ៉ុប បានឲ្យដឹងថា “ជនជាតិអាមេរិក ចង់បញ្ឈប់ការរីកចំរើនរបស់ ប្រទេសចិន ហើយពួកគេចង់បានការគាំទ្រពីអឺរ៉ុបក្នុងការធ្វើវា ហើយជនជាតិអាមេរិក បាននិងកំពុងសម្លឹងមើល ការជំរុញឱ្យមានជម្លោះរវាងអឺរ៉ុប និងចិន”៕
ប្រែសម្រួល ឈូក បូរ៉ា