បរទេស៖ យោងតាមឯកសារសំងាត់ដែលបានបែកធ្លាយនាពេលកន្លង មកនិងត្រូវបានយកមកចេញផ្សាយដោយ Washington Post និង RT បានបង្ហាញអំពីក្តីព្រួយបារម្ភរបស់រដ្ឋាភិបាល អាមេរិក ចំពោះសមត្ថភាពការពារ ខ្លួនរបស់កោះតៃវ៉ាន់ ចំពោះមុខរដ្ឋាភិបាលទីក្រុងប៉េកាំង។
អ្នកនាំពាក្យរបស់កោះតៃវ៉ាន់ចំពោះ កិច្ចការងារការពារជាតិដែលបាន ចេញមកឆ្លើយតបចំពោះក្តីបារម្ភដែលបានចេញ ផ្សាយលើឯកសារបែកធ្លាយទាំងនោះ បានលើកឡើងថា៖កោះតៃវ៉ាន់តែងតែគោរពចំពោះ គោលការណ៍និងការយល់ ឃើញរបស់ភាគខាងក្រៅនិងជា ពិសេសការត្រៀមខ្លួនរបស់កងកម្លាំងយោធា។

គួរឲ្យដឹងដែរថាឯកសារសំងាត់ដែលត្រូវបានអាប់ឡូតចូលបណ្តាញ សង្គមបែបហ្គេមដោយបុគ្គលិកផ្នែក់សន្តិសុខជាតិ របស់អាមេរិកម្នាក់វ័យ២១ឆ្នាំបានចែករំលែក ពាសពេញអ្នកប្រើប្រាស់ដោយក្នុងនោះបានបញ្ជាក់រដ្ឋាភិ បាលក្រុងប៉េកាំង នឹងបើកប្រតិបត្តិការក្នុងការងារគ្រប់គ្រងលើដែន អាកាសរបស់កោះតៃវ៉ាន់ជាជាងការគិតទុកជាមុន។
ឯកសារសំងាត់របស់មន្ទីរប៉ង់តាហ្គោនក៏បានធ្វើការវាស់វែង ទៅលើសមត្ថភាពដឹកនាំនៃកងកម្លាំងការពារជាតិរបស់ កោះតៃវ៉ាន់ព្រមទាំងបញ្ហាប្រឈមមុខផ្សេងទៀត ផងដែរនិងជាពិសេសសមត្ថភាពការពារដែន អាកាសដោយមីស៊ីលផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
