ព័ត៌មានអន្តរជាតិ

អតីតមន្ត្រី ចារកិច្ចអាមេរិក ៖ ការបែកធ្លាយឯកសារ សម្ងាត់ពីមន្ទីរប៉ង់តាហ្គោន អាចធ្វើឱ្យរុស្ស៊ី បង្កើតវិធានកាត់បន្ថយ សមត្ថភាពចារកម្ម របស់ទីក្រុងវ៉ាស៊ីនតោន

បរទេស ៖ ការលេចធ្លាយថ្មីៗ នៃសម្ភារៈចាត់ថ្នាក់ពីមន្ទីរប៉ង់តាហ្គោន របស់អាមេរិក អាចធ្វើឱ្យរុស្ស៊ី បង្កើត វិធានការតបត ដែលនឹងកាត់បន្ថយ សមត្ថភាពចារកម្ម របស់ទីក្រុងវ៉ាស៊ីនតោន បន្ថែមពីលើសពីនេះ វាក៏នឹងធ្វើឱ្យមានគ្រោះថ្នាក់ដល់ជីវិត មនុស្សផងដែរ, នេះបើតាមអតីតមន្ត្រីចារកិច្ចអាមេរិក Charles Morgan បានប្រាប់ Sputnik ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកសារសម្ងាត់កំពូល របស់មន្ទីរប៉ង់តាហ្គោន ដែលបានលេចធ្លាយតាមអ៊ីនធឺណិតក្នុងប៉ុន្មាន សប្តាហ៍ថ្មីៗនេះ បង្ហាញនូវការស៊ើបការណ៍ សម្ងាត់លើបញ្ហាសន្តិសុខ ដ៏រសើបជាច្រើន រួមទាំងការការពារ ដែនអាកាសរបស់អ៊ុយក្រែន សកម្មភាពយោធារុស្ស៊ី និងការវាយតម្លៃ របស់សហរដ្ឋអាមេរិកអំពីជម្លោះ។

Morgan សាស្ត្រាចារ្យនៅនាយកដ្ឋាន សន្តិសុខជាតិ របស់សាកលវិទ្យាល័យ New Haven បាននិយាយថា “ការលេចធ្លាយបែបនេះធ្វើឱ្យជីវិត ប្រឈមនឹងហានិភ័យ ហើយមនុស្សដែលធ្វើឱ្យបែកធ្លាយ ព័ត៌មានកម្រនឹងគិតពីផលវិបាក ចំពោះមនុស្សពិត នៅពេលដែលពួកគេធ្វើបែបនេះ” ។ ឥទ្ធិពលដ៏គ្រោះថ្នាក់ជាងនេះ គឺវាបង្ហាញដល់ប្រទេសរុស្ស៊ី នូវវិសាលភាពនៃសមត្ថភាពរបស់យើង ក្នុងការឈ្លបយកការណ៍លើពួកគេ ហើយនេះនឹងអនុញ្ញាត ឱ្យពួកគេចាត់វិធានការប្រឆាំង និងទំនងជាកាត់បន្ថយសមត្ថភាព របស់យើងក្នុងការទទួលបានព័ត៌មាន អំពីផែនការ និងសកម្មភាពរបស់ពួកគេ” ។

សូមជម្រាបផងដែរថា ឯកសារលេចធ្លាយមួយចំនួន បានផ្តល់ព័ត៌មាន លម្អិត ជាក់លាក់អំពីសកម្មភាព យោធារបស់អ៊ុយក្រែន រួមទាំងការវាយប្រហារ លើយន្តហោះ ស៊ើបការណ៍រុស្ស៊ី នៅជិតទីក្រុង Minsk និងស្ថានីយ៍បង្ហាប់ឧស្ម័ន នៅជាយក្រុងមូស្គូកាលពីចុងខែកុម្ភៈ ។ លើសពីនេះ ការស៊ើបការណ៍ សម្ងាត់បានប៉ះទង្គិចជាមួយ នឹងការវាយតម្លៃមុន របស់មន្ទីរបញ្ចកោណ អំពីស្ថានភាព នៅលើដីក្នុងប្រទេសអ៊ុយក្រែន និងបានបង្ហាញការសង្ស័យ របស់សហរដ្ឋអាមេរិកដែលថា ទីក្រុងគៀវ អាចចាប់ផ្តើមការ វាយលុកនៅនិទាឃរដូវ ៕

Most Popular

To Top