បរទេស៖មន្ត្រីជាន់ខ្ពស់នៃប្រទេសហ្វាំងឡង់ លោក Aki Virtanen បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយជាតិថា ការរឹបអូសទ្រព្យសម្បត្តិរដ្ឋរបស់រុស្ស៊ីជាបណ្តោះអាសន្ននៅក្នុងទីក្រុង Helsinki ត្រូវបានដកចេញរួចរាល់ហើយ។
យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា អជ្ញាធរនៃប្រទេសហ្វាំងឡង់ ដែលកន្លងមកធ្លាប់បានរឹបអូសបង្កកមជ្ឈមណ្ឌលវប្បធម៍របស់ប្រទេសរុស្សី និងព្រមទាំងអាផាតមិនរបស់ មន្ត្រីទូតរុស្សីជាច្រើនកន្លែងផង ដែរផងនោះបានសម្រេចចិត្តក្នុងការដោះ លែងមិនកាន់កាប់ទ្រព្យសម្បត្តិ ទាំងនោះទៀតទេ។
លោក Aki Virtanen បានបញ្ជាក់ថារដ្ឋាភិបាលទីក្រុង Helsinki បានរកឃើញថាខ្លួនមិនមាន ហេតុផលអ្វីនោះទេ ដើម្បីបង្កក ទ្រព្យសម្បត្តិរបស់រុស្សីក្រោយពេលដែលបានប្រកាសឡោម ព័ទ្ធនិងយាមកាមដីធ្លីអាផាតមិននិងមជ្ឈម ណ្ឌលវប្បធម៍នោះអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមក។
កន្លងមកជាការឆ្លើយតបក្រសួងការបរទេសរុស្ស៊ី ក៏តែងតែបានទាមទារការពន្យល់ ពីទីក្រុង Helsinki ផងដែរហើយ បាន ទទូច ថា គ្រឿងបរិក្ខារដែលបានរឹបអូសទាំងនោះ គឺសុទ្ធតែជាគ្រឿងបរិក្ខារដែលមានអភ័យឯកសិទ្ធិការ ទូតទាំងអស់៕
ប្រែសម្រួល៖ស៊ុនលី