ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសកញ្ចប់ជំនួយ យោធាថ្មីទំហំ ៣២៥លានដុល្លារ សម្រាប់អ៊ុយក្រែន

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កាលពីថ្ងៃពុធបានប្រកាសកញ្ចប់អាវុធបន្ថែម សម្រាប់អ៊ុយក្រែនដែលមានតម្លៃ ៣២៥ លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមបញ្ជីរបស់ក្រសួងការពារជាតិ (DoD) ជំនួយសន្តិសុខថ្មីរួមមានគ្រាប់រំសេវបន្ថែមសម្រាប់ប្រ័ព័ន្ធបាញ់រ៉ុក្កែត HIMARS ដែលផ្តល់ដោយសហរដ្ឋអាមេរិក កាំភ្លើងធំ ប្រព័ន្ធប្រឆាំងពាសដែក គ្រាប់រំសេវអាវុធធុនតូចជាង ៩លានគ្រាប់ យានជំនិះជំនួយដឹកជញ្ជូនចំនួន ៤គ្រឿង ក្នុងចំណោមសម្ភារៈផ្សេងៗទៀត។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលបានទទួលគណៈប្រតិភូសិទ្ធិអំណាចពីប្រធានាធិបតីលោក ចូ បៃដិន ដើម្បីផ្តល់សិទ្ធិឱ្យប្រធានាធិបតីដកអាវុធ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជំនួយ គឺចាំបាច់ណាស់ ក្នុងការពង្រឹងអ្នកការពារអ៊ុយក្រែននៅលើសមរភូមិ។

គួរបញ្ជាក់ថា នេះគឺជាការដកឧបករណ៍យោធារបស់ប្រធានាធិបតីទី៣៦ ពីស្តុករបស់ក្រសួងការពារជាតិ DoD សម្រាប់អ៊ុយក្រែន ចាប់តាំងពីខែសីហា ឆ្នាំ២០២១៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top